FIFA ប្រើប្រាស់បច្ចេកវិទ្យា ៣ វិភាគបាល់គ្មានខុស World Cup នៅរុស្សី
- 2018-07-12 01:38:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA ប្រើប្រាស់បច្ចេកវិទ្យា ៣ វិភាគបាល់គ្មានខុស World Cup នៅរុស្សី
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កម្រិតពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្សី បានឈានទៅវគ្គផ្ដាច់ព្រ័ត្រ្តរវាងបារាំងនិងក្រូអាត ក្រោយក្រុមខ្លាំងៗធ្លាក់បន្តបន្ទាប់។
តាំងពីការប្រកួតវគ្គជម្រុះក្នុងពូលមក FIFA បានដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាកំពូល ៣ ជាជំនួយសម្រាប់ការប្រកួត ជាពិសេសសម្រាប់ជាជំនួយក្នុងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល។ បច្ចេកវិទ្យាស្នូលដែលត្រូវបានប្រើប្រាស់សម្រាប់ World Cup ឆ្នាំ ២០១៨ នាប្រទេសរុស្សីនោះ៖
១. បច្ចេកវិទ្យា Goal-Line
កាលពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៤ កីឡាករបារាំង Karim Benzema ជាកីឡាករមុនដំបូងគេបង្អស់ ដែលទទួលបានប្រយោជន៍ពីបច្ចេកវិទ្យានេះ ពោលគឺពេលដែលគេតែតបាល់ចូលទីក្រុមជម្រើសជាតិ ហុងឌូរ៉ាស់ តែត្រូវលងចេញមកវិញ។ ជាលទ្ធផល Goal-Line ចាប់បានថាគ្រាប់បាល់របស់ Karim Benzima បានចូលមកក្នុងទីហើយ ទោះបីជាវាចូលបានមិនដល់ ១ វិនាទី (គិតត្រឹម មីល្លីវិនាទី) ផង។ បច្ចេកវិទ្យានេះ ត្រូវបានបំពាក់នៅគ្រប់កីឡដ្ឋានសម្រាប់ការប្រកួតទាំងអស់ ដោយប្រើប្រាស់កាមេរ៉ាចាប់រូបភាពល្បឿនលឿនចំនួន ១៤ គ្រាប់ដើម្បីវិភាគគ្រាប់បាល់ថាចូល ឬមិនចូល ហើយវានឹងផ្ញើលទ្ធផលមកនាឡិការបស់អាជ្ញាកណ្ដាលក្នុងពេលត្រឹម ១ វិនាទីតែប៉ុណ្ណោះ។
២.បច្ចេកវិទ្យា វីដេអូជំនួយសម្រាប់អាជ្ញាកណ្ដាល VAR (Video Assistant Referee)
FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្សីនេះ ជាលើកទី ២១ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ និងជាលើកដំបូងផងដែរ ដែលបច្ចេកវិទ្យាវីដេអូជំនួយសម្រាប់អាជ្ញាកណ្ដាល VAR ត្រូវបានប្រើប្រាស់។ VAR ត្រូវបានប្រើប្រាស់ដើម្បីពិនិត្យមើល និងឆែកឡើងវិញនូវកំហុស របស់កីឡាករ ដែលអាជ្ញាកណ្ដាលមិនអាចសម្រេចចិត្តបាន ឬក៏សម្រាប់កែតម្រូវកំហុសក្នុងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល។ អាជ្ញាកណ្ដាលនៅលើទីលាន នឹងសាកសួរទៅកាន់ជំនួយការអាជ្ញាកណ្ដាល ដែលមើលរូបភាពវីដេអូពីក្នុងមក នឹងប្រាប់ថាមានអ្វីកើតឡើងឲ្យពិតបា្រកដ ស្រួលដល់អាជ្ញាកណ្ដាលធ្វើការសម្រេចចិត្ត។
៣. Electronical Performance និង Tracking Systems
បច្ចេកវិទ្យានេះត្រូវបានធ្វើឡើងជាពិសេសសម្រាប់ ក្រុមបាល់ទាត់ទាំងពីរដែលនឹងប្រកួតគ្នាលើទីលាន។ ក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យមកពីក្រុមទាំងសងខាងនឹងមានបណ្ដាញទាក់ទងដាច់ដោយឡែក ទៅកាន់ផ្នែកផ្សព្វផ្សាយ ហើយក៏មានបណ្ដាញដាច់ដោយឡែក ទៅកាន់ក្រុមបច្ចេកទេស និងក្រុមគ្រូពេទ្យដែលកំពុងស្ថិតនៅលើទីលានផងដែរ។ ក្នុងនោះ អ្នកវិភាគប្រចាំក្រុមនីមួយៗក៏នឹងទទួលបានទិន្នន័យពីការលេងរបស់កីឡាករនៅលើទីលានផងដែរ ដែលបានពីកាមេរ៉ាសម្រាប់យុទ្ធសាស្ត្រទាំងនោះ។ ព័ត៌មាននេះអាចធ្វើឲ្យ អ្នកខាងក្នុងទំនាក់ទំនងទៅកាន់អ្នកនៅក្រៅទីលាន ដូចជាគ្រូបង្វឹកជាដើម ដើម្បីសម្រេចចិត្តថាតើគួរលេងតាមវិធីសាស្រ្តបែបណាវិញ។
ចុចអាន៖