កំចាយមារ ​ចេញ​ពី​កម្ពុជា ​ទៅ​ចូល​រួម​ប្រកួត AFF Futsal ​ជា​លើក​ដំបូង

  • 2018-07-13 03:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់ សសយក កំចាយមារ ​បាន​ចាកចេញ​ពី​កម្ពុជា​នៅ​ព្រឹក​នេះ​ហើយ ដើម្បី​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFF Futsal Club Championship ​នា​ប្រទេស​ឥណ្ឌូណេស៊ី។

រូបភាព៖ Futsal cambodia

AFF Futsal Club Championship 2018 ​នឹង​ចាប់​ផ្ដើម​លេង​នៅ​ថ្ងៃ​ទី​១៥​រហូត​ដល់​ថ្ងៃ​ទី​២១​ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ ។ មាន​តែ​៨​ក្រុម​ប៉ុណ្ណោះ​ចូល​រួម ​ដោយ​ក្រុម សសយក ​កំចាយមារ ​គឺ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ​ចូលរួម ស្ថិត​នៅ​ពូល A ​ជាមួយ​ក្រុម ​East Coast Heat ​របស់​អូស្ត្រាលី ​Arbisyam ​របស់​ប្រ៊ុយណេ ​និង​ក្រុម ​MIC ​របស់​មីយ៉ាន់ម៉ា។

នេះ​ជា​លើក​ដំបូង​សម្រាប់​ក្រុម​តំណាង​កម្ពុជា ​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​មួយ​នេះ ស្របពេល សសយក កំចាយមារ ​នៅ​មាន​ក្ដី​បារម្ភ​ច្រើន។ ពួកគេ​ជា​ក្រុម​ទើប​បង្កើត ​និង​មិន​ទាន់​ស្គាល់​ច្បាស់​ពី​ក្រុម​ដែល​ស្ថិត​ក្នុង​ពូល​ជាមួយ​គ្នា​នៅ​ឡើយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី