ទម្រាំជាប់តំណែង​ខ្ពស់​នៅ Microsoft អាមេរិក កូនខ្មែរ១រូប ទម្លាយ ៤គន្លឹះ ត្រូវមាន (មានវីដេអូ)

  • 2018-07-25 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអ្នក​នៅ​ចាំ​កូន​ខ្មែរ​១រូប​នេះ​ទេ? នោះ​គឺ​លោក​វិស្វករ យី សុជាតិ ​ជា​បុគ្គល​ម្នាក់​មាន​សមត្ថភាព ក្នុង​ចំណោម​កូន​ខ្មែរ​ដទៃ​ទៀត​។

ក្នុងដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​នេះ​ថ្មី​នេះ លោក​បាន​ឆ្លៀត​ផ្ដល់​វីដេអូ​សម្ភាស​ឲ្យ Sabay តាមការណាត់ទុក ដើម្បី​ជា​គន្លឹះ​ចែក​រំលែក​បទពិសោធន៍ ដល់​កូន​ខ្មែរ ដែល​មាន​បំណង​ចង់​បាន​ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​លំដាប់​ថ្នាក់​ពិភពលោក​ ពិសេស​នៅ​សហរដ្ឋអាមេរិក។

បច្ចុប្បន្ន លោក​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក។ លោកធ្លាប់​បាន​​បម្រើ​ការងារ ក្នុង​មុខ​តំណែង​ខ្ពស់​១ នៅ​ក្នុង​ក្រុមហ៊ុន​ធំ​លំដាប់​ថ្នាក់​ពិភពលោក​គឺ Microsoft។

វិស្វករ​ខ្មែរ​ ជំនាញ​ផ្នែក Softwear​​​​ រូប​នេះ បាន​ចំណាយ​ពេល​ធ្វើការ​នៅ​ក្រុមហ៊ុន​ខាង​លើ អស់​រយៈ​ពេល​សរុប​ប្រមាណ​៩ឆ្នាំ ក្នុង​តួនាទី​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់។

បើ​និយាយ​ពី​ការ​សិក្សា លោក​ជា​អតីត​និស្សិត ដែល​បាន​បញ្ចប់​ការសិក្សា​ពី​សកលវិទ្យាល័យ Maharashi University of Managemnet នៅ​អាមេរិក។

លោក​ បាន​រំលឹក​​ថា ទម្រាំ​អាច​ចូល​បំពេញ​ការងារ​ក្នុង​ក្រុមហ៊ុន​លំដាប់​ពិភពលោក មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។

មាន​ចំណេះដឹងថ្មីៗ ជាច្រើន​ដែល​លោក​បាន​ជួប និង​ទុក​ជា​បទពិសោធន៍​ការងារ​ ដែល​លោក​ចង់ចែក​រំលែក ពេលធ្វើការនៅ ក្រុមហ៊ុន Microsoft។

លោក​បាន​បញ្ជាក់​ថា មានន័យថា ទម្រាំ​បាន​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ទី​នេះ គឺ​ត្រូវ​ឆ្លង​កាត់​ច្រើន​ដំណាក់​កាល​លំបាក​ច្រើន ពិសេស​គឺ​ការ​សម្ភាស​វគ្គ​ចុង​ក្រោយ មាន​រយៈ​ពេល​ ១ថ្ងៃពេញ។

ម្យ៉ាងវិញទៀត ក្នុង​ដំណាក់​កាល​សម្ភាស គឺ​ជា​ពេល​វេលា​ដែល​លោក​ក៏​ត្រូវ​ប្រកួត​ប្រជែង​ខ្ពស់​ជាមួយ​បុគ្គល​មាន​សមត្ថភាព​ខ្លាំង​ៗ​ជាច្រើន ចម្រុះ​ជាតិ​សាសន៍ មក​ពី​ប្រទេស​ជុំវិញ​ពិភពលោក។

ខាងក្រោមនេះជាគន្លឹះ​ទាំង៤ ចែក​រំលែក​បទពិសោធន៍ ដោយ វិស្វករ​ខ្មែរ​ ជំនាញ​ផ្នែក Softwear​​​​ យី សុជាតិ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម