រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​២​​​​កើត​ឡើង​ក្នុង​ពិភព​​​បាល់ទាត់​​កម្ពុជា​ថ្មី​ៗ​នេះ​

  • 2018-07-26 02:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ​មាន​​រឿង​ធំ​ៗ​ពីរ​ បាន​ផ្ទុះ​​ឡើង​ ដែល​​រឿង​​​ទី​១​គឺ​រឿង​​របស់ គួច សុកុម្ភៈ និង​រឿង​ទី​២ ​​ច្រឹង ពលរដ្ឋ ។ ​រឿង​ទាំង​ពីរ​ត្រូវ​បាន​មហាជន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ​ហើយ​ថ្ងៃ​នេះ Sabay ​បង្ហាញ​​ជូន៖

គួច សុកុម្ភៈ

**១-​គួច សុកុម្ភៈ ៖** កាល​ពី​ដើម​ខែ​កក្កដា ​ខ្សែ​បម្រើ​កណ្ដាល​របស់​ក្លឹប​ណាហ្គាវើល និង​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​​ បាន​ទម្លាយ​ពី​រឿង​ស្បែក​ជើង​របស់​ខ្លួន​​ប៉ាក់​ពាក្យ​ថា « U Can Speak »។ ​ពាក្យ​នេះ​ក្នុង​ន័យ​​សំដៅ​បន់ស្រន់​សុំ​ឲ្យ​កូន​ប្រុស ​​ដែល​មាន​ជំងឺ​លូតលាស់​សតិបញ្ញា​យឺត ​អាច​និយាយ​បាន​ដូច​ក្មេង​ដទៃ ហើយ​រឿង​នេះ​ក៏​ជា​រឿង​ដែល​ គួច សុកុម្ភៈ មិន​ចង់​​ទម្លាយ​ចេញ​ផង​ដែរ។

២-​ច្រឹង ពលរដ្ឋ ៖ ​កាល​ពី​ពេល​ថ្មី​នេះ​​អតីត​ខ្សែ​បម្រើ​កណ្ដាល​​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​ត្រូវ​បាន​​លោក​ ទេព ឡុង​រចនា អ្នក​ចាត់ការ​របស់​​ក្លឹប​ក្រសួង​ការពារ​ចេញ​មុខ​អះអាង​ថា រូប​គេ​មិន​បាន​​មក​ក្លឹប​ហ្វឹកហាត់​ជា​ច្រើន​ខែ​តាំង​ពី​ត្រឡប់​​ជួយ​ជម្រើស​ជាតិ​ដើម​ឆ្នាំ​២០១៨។ យ៉ាង​ណា​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ច្រឹង​ ពលរដ្ឋ ត្រឡប់​ទៅ​ទីលាន​ហ្វឹកហាត់​វិញ​កាល​ពី​ថ្ងៃ​អង្គារ ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៨៕ ​

ច្រឹង ពលរដ្ឋ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី