មើល​មួយ​ភ្លែត​ស្មាន​តែ​ថ្ម តាម​ពិត​គឺ​ជា​ត្រី​កំពូលពិស​ ហើយអាចត្របាក់​យ៉ាងសាហាវទៀត

  • 2018-07-27 12:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​មហា​សាគរ​ដ៏​សែន​ធំ​ល្វឹង​ល្វើយ មាន​ជីវិត​ជា​ច្រើន ដែល​មិន​ត្រូវ​បាន​ស្គាល់​ដោយ​មនុស្ស។ ដោយ​ក្នុង​បាត​មហា​សមុទ្រ​ មាន​បរិយាកាស​ខុស​ពី​ផ្នែក​ខាង​លើ​ អាច​ជា​កត្តា​សំខាន់​មួយ​ដែល​បណ្ដាល​ឲ្យ សត្វ​ភាគ​ច្រើន​នៅ​ទីនោះ មាន​ការ​វិវត្តន៍​ខុស​ប្លែក​ពី​សត្វ​សមុទ្រ​ដែល​មនុស្ស​ធ្លាប់​ឃើញ។ ក្នុង​ន័យ​នេះ អត្ថបទ​សូម​លើក​អំពី​សត្វ​ត្រី​បាត​សមុទ្រ​មួយ​ប្រភេទ ដែល​មើល​ទៅ​មួយ​ភ្លែត​ស្មាន​តែ​ថ្ម។

សត្វ​ត្រី​ប្រភេទ​នោះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Stonefish ឬ ត្រី​ថ្ម។ បើ​តាម​មើល​រូប​រាង​ខាង​ក្រៅ ត្រី​ប្រភេទ​នេះ មាន​លក្ខណៈ​ដូច​ថ្ម​ណាស់។ ការណ៍​ដែល​មាន​រូបរាង​នេះ​ហើយ ធ្វើ​ឲ្យ​ត្រី​តែង​សម្ងំ​នៅ​ក្បែរ​តំបន់​ថ្ម​ៗ​នៅ​ក្នុង​មហា​សមុទ្រ ដើម្បី​ត្រៀម​ស្វែង​រក​ចំណី​។ នៅ​ពេល​ដែល​ចំណី​ដូច​ជា​ត្រី​តូច​ៗ ជា​ដើម ហែល​មក​ជិត ត្រី Stonefish បាន​ត្របាក់​លេប​ទាំង​មូល​តែ​ម្ដង។

លើស​ពី​នេះ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Live Science ត្រី​ប្រភេទ​នេះ គឺ​ជា​ត្រី​ដែល​មាន​ពិស​ខ្លាំង​បំផុត​។ បើ​សិន​ជា​សត្វ ឬ​មនុស្ស​ណា​ជាន់​លើ​ឆ្អឹង​ខ្នង​របស់​សត្វ Stonefish ពិស​ចេញ​ពី​ឆ្អឹង​នោះ អាច​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​បាន។

សូម​ទស្សនា​របៀប​ត្រី Stonefish រក​ចំណី តាម​រយៈ​វីដេអូ​ខាង​ក្រោម៖៕

ប្រភព៖ LiveScience   អត្ថបទ៖ សេរី មង្គល