ចាកឆ្ងាយស្រុកកំណើតជាង១០ឆ្នាំ ស្រី​ម៉ុច​ មានបំណងប្រាថ្នាធំមួយ

  • 2018-07-31 03:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អស់​រយៈ ពេល​មិន​តិច​ជាង​១០​ឆ្នាំ​ទេ​ ដែល​អតីត​តារា​សម្ដែង​សិច​ស៊ី អ្នក​នាង សុខ ​ស្រី​ម៉ុច​ បាន​ចាក​ឆ្ងាយ​ពី​ប្រទេស​កំណើត​ទៅ​កសាង​ជីវិត​គ្រួសារ​ជាមួយ​ស្វាមី​នៅ​ប្រទេស​សឹង្ហ​បុរី។ ទោះ​ជា​យ៉ាង​ណា ​តារា​អាយុ​៣៨​ឆ្នាំ​រូប​នេះ នៅ​តែ​អាល័យ​ភូមិ​ស្រុក​របស់​ខ្លួន និង​ប្រាប់​ថា ចង់​មក​រស់​នៅ​ស្រុក​ខ្មែរ។

តា​រា​ម៉ូ​ដែល​ដែល​ទស្សនិកជន​បាន​ដាក់​រហស្សនាម​ថា "​ជី​ដូន​កាកី" បន្ត​ថា ទោះ​រស់​នៅ​ក្នុង​ប្រទេស​ស៊ី​វីល័យ​ជឿន​លឿន​យ៉ាងណា ក៏​អ្នក​នាង​ នៅ​តែ​នឹក​អនុស្សាវរីយ៍​គ្រប់​យ៉ាង​នៅ​​ស្រុក​ខ្មែរ​ដែរ។ ចំពោះ​ស្វាមី​របស់​តារា​ថ្ពាល់​ខួច​សម្តីផ្អែម មិន​បាន​ហាម​ឃាត់​បំណង​ប្រាថ្នា​នេះ​ទេ គឺ​តាម​ចិត្ត​ភរិយា។

“​ទៅ​ថ្ងៃ​អនាគត​ បង​នឹង​មក​រស់​នៅ​ស្រុក​ខ្មែរ​វិញ ប៉ុន្តែ​ចាំ​ឲ្យ​កូន​ធំ​ៗ​ជាង​នេះ​បន្តិច​សិន ទើប​អាច​ត្រលប់​មក​វិញ​បាន​" នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ អ្នក​នាង ស្រី​ម៉ុច។ ពេល​នេះ​កូន​ច្បង​របស់​អ្នក​នាង មាន​អាយុ​១៣​ឆ្នាំ កំពុង​សិក្សា​នៅ​ប្រទេស​សឹង្ហ​បុរី ហើយ​ការ​វិល​ត្រលប់​មក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​ ដែល​ជា​ទី​កន្លែង​កំណើត​ គឺ​នៅ​ពេល​កូន​ៗ​ធំ​ រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​ អាច​មើល​ថែ​ខ្លួន​ឯង​បាន​បាន​សិន ព្រោះ​បច្ចុប្បន្ន​កូន​ទាំង​បី របស់​តារា​ពូ​កែ​ភាសា​អង់គ្លេស​រូប​នេះ នៅ​តូច​ៗ​នៅ​ឡើយ។

ស្រីម៉ុច និងកូនទាំង​បី​ (រូប​ភាព៖ IG sreymuch)
ស្រីម៉ុច និងស្វាមី​ ( រូប​ភាព៖ IG sreymuch)

​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ ៥​នាក់​រូប​នេះ និយាយ​ថា ក្នុង​នាម​ជា​ប្រពន្ធ និង​ម្ដាយ​គេ​ទៅ​ហើយ ម្យ៉ាង​ទៀត នៅ​សឹង្ហ​បុរី​ អ្នក​នាង​ក៏​មាន​ផ្ទះ​ និង​មុខរបរ​រកស៊ី រីឯ​នៅ​កម្ពុជា​ក៏​មាន​ផ្ទះ ម្ល៉ោះហើយ​រឹត​តែ​មិន​អាច​ចោល​ខាង​ណា​បាន​ភ្លាមៗ​នោះ​ទេ។ អ្នក​នាង​ ស្រី​ម៉ុច បាន​រៀប​ការ​ជាមួយ​បុរស​ជន​ជាតិ​សឹង្ហ​បុរី​ ​​ជា​អ្នក​មាន​ជំនួញ​ម្នាក់​នៅឆ្នាំ​២០០៤ ដោយ​អ្នក​នាង​​សុខ​ចិត្ត​លា​ឈប់​ពី​អាជីព​សិល្បៈ  ទៅ​រស់​នៅ​តាម​ស្វា​មី​ និង​មាន​កូនប្រុស​ស្រី​​ចំនួន​៣​នាក់​ យ៉ាង​មាន​សុភមង្គល៕​

ស្រីម៉ុច ស្វាមី​ និងកូនៗ( រូប​ភាព៖ ហ្វេសប៊ុក ស្រី ម៉ុច)

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី