Liu Yifei ធ្វើ​ខួប​កំណើត​ឆ្នាំដំបូង​ ក្រោយ​បែក​ពី​ Song Seung Hun

  • 2018-08-26 07:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ថ្មី​នេះ​ តារាសម្ដែង​ដែល​ជា​តួ​ឯក​ក្នុង​រឿង​ "Mulan" ឈាន​ចូល​វ័យ​ ៣១​ឆ្នាំ​ហើយ ហើយ​ឆ្នាំ​នេះ​នាង​បាន​រៀបចំ​អធិកអធម​គួរ​សម​ជាមួយ​មិត្តភ័ក្ដិ​ ហើយ​បើ​និយាយ​ពី​កាដូ​វិញ​ ក៏​បាន​ទទួល​​ច្រើន​ដែរ។

នេះ​គឺ​ជា​ឆ្នាំ​ដំបូង​ហើយ​ ដែល​ Liu Yifei បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​ និង​គ្មាន​វត្តមាន​ចូលរួម​ពី​អតីត​សង្សារ​ Song Seung Hun ក្រោយ​ប្រកាស​ពី​ការ​ចែក​ផ្លូវ​កាល​ពី​ខែ​មករា ឆ្នាំ ២០១៨។ បន្ទាប់​ពី​បែក​គ្នា Yifei បាន​ចំណាយ​ពេល​ច្រើន​ទៅ​លើ​ការងារ​សម្ដែង​ ជា​ពិសេស​ក្នុង​​រឿង​ "Mulan” របស់​ Disney។

ទិដ្ឋភាព​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​តារា​ស្រី​របស់​តារា​ស្រី​រូបនេះ​ ពិត​ជា​អ៊ូអរ​ ដោយ​មាន​ការ​ចូលរួម​ពី​គ្រួសារ​ និង​មិត្តភ័ក្ដិ​ជាច្រើន។ ថ្ងៃ​នោះ​ដែរ នាង​ក៏​បាន​បង្ហោះ​រូបភាព​លើ​គណនី​ Weibo ផ្ទាល់​ខ្លួន​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម