ដល់ក! លឹម មួយហ្គិច ធ្វើឲ្យ ណា សាឌី យំខ្លាំងកាលពីយប់មិញ
- 2018-08-31 09:49:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ក! លឹម មួយហ្គិច ធ្វើឲ្យ ណា សាឌី យំខ្លាំងកាលពីយប់មិញ
ចន្លោះមិនឃើញ
តារាស្រស់សោភា និងជាពិធីការីកញ្ញាណាសាឌីថ្ងៃខួបកំណើតអាយុ២២ឆ្នាំយប់មិញយំមិនស្ទើរទេព្រោះគិតថាបងប្អូនល្អរបស់ខ្លួនកញ្ញាលឹមមួយហ្គិចមិនបានចាំថ្ងៃពិសេសរបស់ខ្លួនក៏ដូចជាទូរស័ព្ទកុហកម្ចាស់ខួបថាតារាកូនកាត់ជប៉ុនលឹមមួយហ្គិចជាប់រវល់ទៅថតនៅឯខេត្តសៀមរាបប្រហែលជាខកខានហើយ។
ជាស្តែងអ្វីដែលពិសេសចំពោះចំណងមិត្តភាពដ៏ស្និតស្នាលរបស់តារាស្រស់សោភាទាំង២ស្ទើរតែដូចបងប្អូនរួមផ្ទៃម្តាយតែមួយទៅហើយបើគិតទៅមានរយៈពេល២ឆ្នាំគត់តែម្តងកាលនោះអ្នកទាំង២បានចូលរួមថតខ្សែរឿងភាគជាមួយគ្នាគឺ "ព្យុះជីវិតចិត្តអ្នកលេង"បញ្ចាំងនៅទូរទស្សន៍បាយ័ន ហើយក៏មានអ្នកគាំទ្រនិងមិត្តៗសិល្បៈរួមអាជីពក៏បានដឹងពីទំនាក់ទំនងដ៏ជិតស្និតរវាងអ្នកទាំងពីរផងដែរ។
ដោយឡែកម្ចាស់ខួបពិធីការីនីរូបស្រស់ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នបានរៀបរាប់មកកាន់Sabay៖"មុនដំបូងខំអន់ចិត្តព្រោះចង់ញាំអីជួបជុំបងហ្គិចតែគាត់ថារវល់នៅថតសៀមរាប ខ្ញុំក៏កាត់ចិត្តគិតថាមិនបាច់ធ្វើទេរហូតដល់យប់មែនទែនមិត្តភក្តិCall ញាំបាយនៅMara Restaurant And Loungeខ្ញុំទៅធម្មតា ដឹងអីពួកគាត់កុហកខ្ញុំគាត់Suprise ខ្ញុំឡើងយំហ្មងបងព្រោះឃើញបងហ្គិចក្នុងឡានហើយទិញតុក្តាធំឲ្យខ្ញុំគាត់កុហកឡើងសមតែខ្ញុំធ្លាប់និយាយថាស្រលាញ់នឹងចង់ទិញតុក្តាខ្លាឃ្មុំនេះដាក់ផ្ទះថ្មី ឥឡូវគាំត់ទិញឲ្យខ្ញុំហើយ "។
សម្រាប់ខួបកំណើតលើកនេះខ្ញុំរំភើបខ្លាំងទោះមិនធំដុំតែមានមនុស្សដែលតារារូបនេះស្រលាញ់ហើយអ្វី ដែលតារារូបនេះស្រលាញ់លឹមមួយហ្គិចខ្លាំងគឺមានចំណុចជាច្រើនគឺអ្នកទាំងពីររួមសុខរួមទុក្ខជាមួយគ្នាច្រើន។ចុងក្រោយគ្មានអ្វីច្រើននោះទេមានតែពាក្យថាអរគុណអ្នកគ្រប់គ្រងកម្មវធីបងប្រុសរ៉ាលី បងស្រីឈឺមរីយ៉ា និងទេពកញ្ញា ពិសេសបងប្អូនល្អលឹមមួយហ្គិចកាលពី យប់មិញ៕
ចង់ដឹងថាពិធីការីរំភើបចិត្តនឹងយំខ្លាំងប៉ុណ្នាកាលពីយប់មិញមើលរូបខាងក្រោម៖
សម្ភាសន៍ & ផ្តល់សិទ្ធរូបភាព៖ កញ្ញា ណា សាឌី