១០ សន្លឹក​​ មិន​ត្រឹម​តែ​ស្អាត ថែម​ទាំង​បង្កប់​អត្ថន័យ

  • 2018-09-02 07:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​គឺ​ជា​រូបថត​១០​សន្លឹក​​ចុងក្រោយ​ពី​ការ​ជ្រើសរើស​នៃ​ការ​ប្រកួត​រូបថត​ប្រចាំ​ខែ ដែល​ជ្រើស​រើស​ដោយ​សារព័ត៌មាន​ The Guardian របស់​អង់គ្លេស។

រូប​ទាំង​នោះ​មិន​ត្រឹម​តែ​ស្អាត ប៉ុន្តែ​បង្កប់​អត្ថន័យ ដែល​ធ្វើ​ឲ្យ​​រូបថត​ទាំង​នោះ​កាន់​តែ​លេចធ្លោ។ ចង់​ដឹង​ថា​តើ​រូប​ទាំង​នោះ​ពិសេស​យ៉ាង​ណា សូម​ទស្សនា​រូបភាព​ខាង​ក្រោម៖​

ថត​ដោយ Simon Morris បុរស​ម្នាក់នេះ​ជា​អ្នក​ខាត់​​ស្បែកជើង​នៅ​ទីក្រុង​ហាវ៉ាណា ប្រទេស​​គុយបា។ Simon និយាយ​ថា​បុរស​ម្នាក់​នេះ​ធ្វើ​ការ​តាំង​ពី​ព្រលឹម​ដល់​យប់។ Simonបាន​និយាយ​ថា​"ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​រៀងរាល់​ថ្ងៃ​ដោយ​ប្រើ​ភាសា​អេស្ប៉ាញ ដ៏​រដាក់រដុប​របស់​ខ្ញុំ។ ថ្ងៃ​មួយ​ខ្ញុំ​ថត​រូបគាត់ គាត់​មាន​ទឹក​មុខ​ដ៏​គួរ​ឲ្យ​គោរព"។

​ថត​ដោយ ​Graham Gittins ស្រ្តី​ជនជាតិ​មង សន្ទនា​គ្នា​នៅ បាក់​ហា ភាគ​ខាង​ជើង​ប្រទេស​វៀតណាម។ ការ​លាយ​ចូលគ្នា​នៃ​សំលៀកបំពាក់​ចម្រុះ​ពណ៌ ឆើតឆាយ និង ទឹកមុខ​សើចញញឹម​​ជា​ចំណុច​ធ្វើ​ឲ្យ​រូបថត​នេះ​កាន់​តែ​លេចធ្លោ។

ថត​ដោយ Ian Webb ថត​នា​ពេល​ព្រឹក​ព្រលឹម​អុល នៅ​បឹង Bachalpsee ប្រទេស​ស្វីស។ "ខ្ញុំ​បាន​​ឃើញ​ស្រមោល​ខ្មៅ​របស់​ស្រ្តី​កំពុង​ឈរ​​គយគន់​ទេសភាព អម​ដោយ​ទេសភាព​ខាង​ក្រោយ​ជា​ភ្នំ"។

ថត​ដោយ Krzysztof Madej ជា​រូប​ព្រះសង្ឃ​មួយ​អង្គ​នៅ​ទីក្រុង​បាហ្គាន ប្រទេស​ភូមា ជា​ប្រទេស​​ដែល​មាន​ប្រាសាទ​ពុទ្ធសាសនា​ជាង ២ ២០០។

​ថត​ដោយ Stephen McCann ការ​សម្តែង​សិល្បៈ​តាម​ចិញ្ចើម​ថ្នល់​នៅ​ក្នុង​ទីក្រុង Valencia ប្រទេស​អេស្ប៉ាញ។

ថត​ដោយ Dominique Drinnan រូបថត​នេះ​ត្រូវ​បាន​ថត​នៅ​លើភ្នំ Adirondack នៅ​ក្នុង​រដ្ឋ​ញីវយ៉ក។ ប្លង់​ថត​បង្កើត​បាន​ទស្សនីយភាព​ដ៏​ឥត​ខ្ចោះ ភ្នំ​នៅ​ខាងក្រោយ ទេសភាព​មាន​ពណ៌​រស់​រវើក និង ទាក់ទាញ។

ថត​ដោយ Paula Parker "ស្រ្តី​[តែង​ខ្លួន​របាំ]ទាំង​នេះ ឈរ​ចាំ​ថត​ជាមួយ​ភ្ញៀវ​ទេសចរ​នៅ​ប្រាសាទ​អង្គរ​វត្ត ប្រទេស​កម្ពុជា នៅ​ពេល​ខ្ញុំ​ចាប់​ប្លង់​ថត​នៅ​ពេល​ពួកគេ​បំពេញ​ការងារ" Paula Parker បាន​រៀបរាប់។

ថតដោយ Craig Fox ៖ បាន​ចំណាត់​ថ្នាក់​លេខ​២ រូប​ថត​ដែល​បង្ហាញ​ពី រឿងរ៉ាវ​ស្នេហា​កំសត់​មួយ​​ដែល​គេ​គូស​លើ​អាគារ​ឧស្សាហកម្ម​នៅ ប្រទេស​អ៊ីស្លង់។ Mick Ryan​ ជា​អ្នក​វាយ​តម្លៃ​រូប​ថត​នេះ​ចំណាត់​ថ្នាក់​លេខ​២​ បាន​និយាយ​ថា អ៊ីស្លង់​ជា​កន្លែង​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​សិល្បៈ​ថតរូប​តាម​ផ្លូវ​ដូច​រូប​១​សន្លឹក​ខាង​លើ​ជា​ឧទាហរណ៍​ស្រាប់។

​ថតដោយ Christa Lamb ៖ បាន​ចំណាត់​ថ្នាក់​លេខ​២ រូបថត​នៅ​តំបន់​ភ្នំ Wasatch ប្រទេស​អង់គ្លេស នា​រដូវ​ស្លឹក​ឈើ​ជ្រុះ។ Christa Lamb និយាយ​ថា "ខ្ញុំ​ស្រលាញ់ ធម្មជាតិ​នៃ​ក្រាហ្វិក​ដើម​ឈើ​ទាំង​នេះ។ Mick Ryan​ ជា​អ្នក​វាយ​តម្លៃ​រូប​ថត​នេះ បាន​និយាយ​ថា "យ៉ាង​ហោច​ណាស់​ នៅ​ពេល​ដែល​យើង​លែង​មាន​ព្រៃ Aspens ទាំង​នេះ ការ​ថត​បែប​ហួសសម័យ​នេះ នៅ​តែ​ជា​ផ្នែក​មួយ​ដ៏​រស់​រវើក​បង្ហាញ​ពី​រដូវ។ ប្លង់​ថត និង ពណ៌ ធ្វើ​ឲ្យ​មាន​ភាព​ឥតខ្ចោះ​នៅ​ក្នុងរូប​មួយ​នេះ"។

ថត​ដោយ Alan King ជយលាភី​លេខ​១ រូបថត​ចូលឆ្នាំ​​របស់​ប្រជាជន​អាស៊ីអាគ្នេយ៍ ហើយ​រូប​មួយ​នេះ​ថត​នៅ​ហ្លួងព្រះបាង ប្រទេស​ឡាវ។ Mick Ryan​ បាន​និយាយ​ថា មូលហេតុ​ដែល​លោក​ឲ្យ​ចំណាត់​ថ្នាក់​រូប​នេះ​លេខ​១ ព្រោះ​​​ជា​រូប​រស់រវើក​ជាង​គេ ថែម​ទាំង​មាន​​ម្សៅ ឬ ទឹក​ផង​សាច​ទៅ​លើ​កញ្ចក់​កែវ​កាមេរ៉ា​ មនុស្ស​នៅ​លើ​ផ្លូវ ទឹក​មុខ​ញញឹម ធ្វើ​ឲ្យ​រូប​នេះ​មើល​ទៅ​កាន់​តែ​រីករាយ៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម