សរុប​ទាំង​លុយ​សម្ដេច​ តេជោ​ សាលី​ អ៊ូម៉ើត​ ទទួល​បាន​ជិត​៤ម៉ឺន​ដុល្លារ​

  • 2018-09-04 01:44:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរ​កីឡាករ​កម្ពុជា​ទើប​លេច​មុខ​ឆ្នាំ​២០១៨​ថ្មីៗ​ សាលី​ អ៊ូម៉ើត​ បន្ទាប់​ពី​ឈ្នះ​បាន​មេដាយ​២គ្រឿង​កាល​ប៉ុន្មាន​ថ្ងៃ​មុន ​ក្នុង​កម្មវិធី​កីឡា​ទ្វីប​អាស៊ី​លើក​ទី១៨​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​វិល​ដល់​ប្រទេស​កំណើត​វិញ​ហើយ ថែម​ទាំង​ទទួល​បាន​ប្រាក់​សរុប​ជិត​ ៤ម៉ឺន​ ដុល្លារ​ ពី​ក្រសួង​ និង​ថវិកា​ផ្ទាល់​របស់​សម្ដេច​ តេជោ។​

សាលី អ៊ូម៉ើត ជួបសម្ដេច​ម្សិលមិញ​

ដូច​ទៅ​និង​អ្វី​ដែល​បាន​គ្រោង​ទុក​នោះ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ត្រៀម​រួចរាល់​ទាំង​ពិធី​ទទួល ក្រៅ​ពី​នេះ​មាន​​ម៉ូតូ​ធំ​សម្រាប់​ស្វាគមន៍​ និង​ដង្ហែ​ម្ចាស់​មេដាយ​ទ្វីប​អាស៊ី​ទាំង​ពីរ​នាក់​មក​ដល់​កម្ពុជា​នា​ល្ងាច​ម្សិលមិញ​នេះ​នៅ​ឯ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។​

តាម​ការ​លើក​ឡើង​របស់​សម្ដេច​ តេជោ​ នា​ល្ងាច​ម្សិលមិញ​នៅ​ឯ​វិមាន​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​ ថា​ សម្រាប់​កីឡាករ​ សាលី​ អ៊ូម៉ើត​ ដែល​ឈ្នះ​មេដាយ​មាស​១គ្រឿង​ និង​សំរឹទ្ធ​១​គ្រឿង​ ទទួល​បាន​ប្រាក់​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ចំនួន​ ១០៤​លាន​រៀល​(២៦០០០​ដុល្លារ)។​ ចំណែក​ថវិកា​ផ្ទាល់​របស់​សម្ដេច​ផ្ដល់​ជូន​បន្ថែម​ ១៣០០០​ដុល្លារ។​ ដូច្នេះ​សរុប​ទាំង​អស់​កីឡាករ​ឆ្នើម​ខាង​លើ​ទទួល​បាន​សរុប​ ៣៨០០០​ដុល្លារ។​

រំលឹក​ដែរ​ថា​ កម្ពុជា​បញ្ជូន​កីឡាករ​ កីឡា​ការិនី​លើ​១៣​ប្រភេទ​កីឡា​ និង​សរុប​អត្តពលិក​ជាង​៤០​នាក់​ចូលរួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី​លើក​ទី១៨​ នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៨​ ខែ​សីហា​ ដល់​ ២ ​កញ្ញា​ ២០១៨។​ ដោយ​ឡែក​កម្ពុជា​ឈ្នះ​បាន​មេដាយ​៣គ្រឿង​ គឺ​មាស២​ និង​សំរឹទ្ធ១​ ពី​ព្រឹត្តិការណ៍​ខាង​លើ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី