អាណិតហួស កូនស្រី យ៉ាន លីនដា មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដល់ថ្នាក់ចង់ចាកចេញពីម្ដាយជារៀងរហូត

  • 2018-09-05 02:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​សម្ដែង​ យ៉ាន​ លីនដា សរសេរ​​សារ​យ៉ាង​វែង​អន្លាយ​ផ្ញើ​ជូន​មហាជន​ទូទៅ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត។ ក្នុង​សារ​​នោះ​ដែរ តារា​ស្រី​រូប​នេះ​រៀបរាប់​ថា កូន​ស្រី​តែ​មួយ​គត់​ដែល​នាង​ស្រឡាញ់​ស្មើ​ជីវិត បាន​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ រហូត​ចង់​ចាកចេញ​ពី​នាង​ជា​រៀង​រហូត​។

លីនដា ថា​កូន​ស្រី​របស់​នាង​ ​ព្យាយាម​ឃុំ​ខ្លួន​ឯង ដោយ​មាន​ការ​ភ័យ​ខ្លាច​ពិភព​ខាង​ក្រៅ រហូត​ដល់​ពេល​មួយ​​ខ្លួន​​បាន​រក​ឃើញ​ថា កូន​ស្រី​​បាន​កើត​ជំងឺ​ផ្លូវ​ចិត្ត​ម៉្យាង​ហៅ​ថា PTSD ទាំង​ក្នុង​វ័យ​ដ៏​ក្មេង​ខ្ចី​។ ជំងឺ​ប្រភេទ​នេះ​ដែរ ធ្វើ​ឲ្យ​នាង​​តូច ​រវើរវាយ ភ័យ​ខ្លាច​ខ្លាំង រហូត​ដល់​យក​ដៃ​វាយ​ជញ្ជាំង ឬ​យក​ដៃ​ខ្វាច​ខ្លួន​ឯង​រហូត​ដល់​ចេញ​ឈាម​​ជា​ដើម​ ដើម្បី​ឲ្យ​មាន​ការ​ធូរ​ស្រាល។

ក្រោយ​ទទួល​បាន​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ Veronica កូន​ស្រី​របស់​នាង បច្ចុប្បន្ន​មាន​ភាព​ធូរស្រាល​ជាង​មុន ហើយ​​ក្នុង​នាម​ជា​អ្នក​ម្ដាយ​ម្នាក់​ នាង​តែង​តែ​លួងលោម និង​លើក​ទឹក​ចិត្ត​ដល់​​កូន​ស្រី​​កុំ​ឲ្យ​ចុះ​ចាញ់ និង​ខ្លាច​ក្នុង​ការ​រស់​នៅ​ជីវិត​បែប​នេះ។

ឆ្លង​កាត់​រឿង​រ៉ាវ​​បាន​​កើត​ឡើង​​ទៅ​លើ​កូន​ស្រី​​ស្រឡាញ់​ស្មើ​ជីវិត​នេះ​ហើយ​ ​ទើប​ យ៉ាន លីនដា ចង់​ចែក​រំលែក​ទៅ​មហាជន​ទូទៅ​ថា ប្រសិន​បើ​គ្រប់​គ្នា​ជួប​ប្រទះ​បញ្ហា​បែប​នេះ ឬ​ស្រដៀង​ សូម​កុំ​ព្យាយាម​នៅ​ស្ងៀម រួច​ពិភាក្សា​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​កុំ​ឲ្យ​ជំងឺ​ប្រភេទ​នេះ វិវដ្ដ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ៕

សារដ៏វែងអន្លាយ យ៉ាន លីនដា រៀបរាប់ពីជំងឺកូនស្រី
រូបភាព យ៉ាន លីនដា បង្ហោះកូនស្រីមានជំងឺបាក់ទឹកចិត្ត

រូបថត៖ពីហ្វេសប៊ុក យ៉ាន លីនដា

អត្ថបទ៖ ឆុង ស៊ីណាន