បុរសខ្លាំងហ្វីលីពីនទម្លាក់កំហុសឲ្យដូណាល់ត្រាំ ក្រោយអតិផរណាកើនឡើង

  • 2018-09-10 04:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ប្រទេស​ហ្វីលីពីន បាន​រង​ផល​ប៉ះ​ពាល់​នៃ​អត្រា​អតិផរណា​កើន​ឡើង ៦,៤% ប្រធានាធិបតី​លោក ឌូតឺតេ បែរ​ទម្លាក់​កំហុស​នេះ​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់​ត្រាំ​ទៅ​វិញ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវ​ការ​ទៅ​កាន់​ទីក្រុង Amman ប្រទេស​ហ្ស៊កដានី​កាល​ពី​យប់​ថ្ងៃ​អង្គារ លោក​ឌូតឺតេ​បាន​ប្រាប់​សមាគម​ហ្វីលីពីន​ថា​លោក​ត្រាំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​គួរ​បន្ទោស។ លោក​ឌូតឺតេ​និយាយ​ថា "​អតិផរណា​កើន​ឡើង​គឺ​ដោយ​សារ​លោក​ត្រាំ។ នៅ​ពេល​ដែល​លោក​ត្រាំ បង្កើន​ពន្ធ​និង​ហាម​ឃាត់​ទំនិញ​ជា​ច្រើន​ផ្សេង​ទៀត វា​ធ្វើ​ឲ្យ​មាន​ភាព​ច្របូកច្របល់​ខ្លាំង។"

គួរ​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​អតិផរណា​ចំនួន ៦,៤​% ក្នុង​ប្រទេស​ហ្វីលីពីន គឺ​ជា​អត្រា​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​ប្រទេស​អាស៊ាន​គិត​ត្រឹម​រយៈ​ពេល ៩​ឆ្នាំ​ចុង​ក្រោយ​នេះ៕

ចុចអាន ៖

ប្រភព៖ Coconut   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី