រឿង «ផ្នូរគ្មានឈ្មោះ» របស់ផលិតករ រិទ្ធី ប៉ាន់ ជាប់ជម្រើសដណ្តើមពានរង្វាន់ Oscar 2019

  • 2018-09-11 03:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«Graves without a Name» ឬ «ផ្នូរគ្មានឈ្មោះ» របស់ផលិតករអ្នកដឹកនាំរឿងល្បីឈ្មោះ លោក រិទ្ធី ប៉ាន់ ជាភាពយន្តឯកសារក្រោយគេបំផុតហើយដែលធ្វើរួចក្នុងឆ្នាំ ២០១៨ ហើយបានចាក់បញ្ចាំងជាលក្ខណៈ World Premiere ក្នុងមហោស្រពភាពយន្ត Venice Film Festival មុនគេកន្លងទៅថ្មីៗ។

រូបភាពពីក្នុងភាពយន្ត «ផ្នូរគ្មានឈ្មោះ»

ពេលនេះ ភាពយន្តរឿង «ផ្នូរគ្មានឈ្មោះ» ដែលជាភាពយន្តតពីរឿង «កង្វះរូបភាព» ដែលធ្លាប់ជាប់ជម្រើស Oscar ម្តងកាលពី ឆ្នាំ ២០១៣ ត្រូវបានគណៈកម្មការ ជ្រើសរើសភាពយន្តប្រកួតក្នុងមហោស្រពពិភពលោក ពានរង្វាន់ Oscar ជ្រើសរើសយកទៅដាក់ប្រកួតយកពានរង្វាន់ Oscar 2018 ក្នុងជម្រើស best Foreign Language Film Oscar at the 91 Academy Awards។

រូបភាពពីក្នុងភាពយន្ត «ផ្នូរគ្មានឈ្មោះ»

រឿង «ផ្នូរគ្មានឈ្មោះ» ក៏មានដាក់បញ្ចាំងជាផ្លូវការក្នុងរោងភាពយន្តចាប់ពិថ្ងៃទី ១៥ ខែកញ្ញា ខាងមុខនេះផងដែរ។ ប្រិយមិត្តអាច ស្វែងរកជាវសំបុត្រចូលរួមទស្សនាភាពយន្តជាតិ ដែលត្រៀមប្រកួត ពានរង្វាន់ Oscar នៅរោងភាពយន្ត ប៉ារីសអេដិន ក្នុងមជ្ឈមណ្ឌលបុប្ផាណា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះតទៅ៕

កាលវិភាគ និងទីតាំងទិញសំបុត្រកុន «ផ្នូរគ្មានឈ្មោះ»

រូបភាពផ្ដល់ដោយ៖ មជ្ឈមណ្ឌលបុប្ផាណា

អត្ថបទ៖ Sunny

អត្ថបទថ្មី