មូលហេតុ អេនជី បានត្រឹមចេញបទចម្រៀងថ្មី តែគ្មានឱកាសថតMV ក្រោយរៀបការ

  • 2018-09-11 05:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ អេនជី ឲ្យ​ដឹង​ថា ​ក្រោយ​ពី​រៀបការ​មាន​គ្រួសារ​​កាល​ពី​ថ្ងៃ​ទី២៧ ខែ មេសា ឆ្នាំ ២០១៨ រួច​មក​នាង ពុំ​ទាន់​មាន​បទ​ចម្រៀង​​អ្វី​ថ្មី​​នៅ​ផលិតកម្ម​សាន់​ដេ​​ឡើយ តែ​ត្រៀម​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដើម្បី​​បំពេញ​ចិត្ត​អ្នក​គាំទ្រ។

ទោះ​បី​ជា អេនជី មាន​បទ​ចម្រៀង​ថ្មី​​នៅ​ក្នុង​ផលិតកម្ម​ខាង​លើ​ក្នុង​ពេល​ឆាប់​ៗ​​នេះ​ក្ដី​តែ​នាង គ្មាន​ឱកាស​បាន​ថត​​ MV នោះ​ទេ​បាន​ត្រឹម​តែ​​បញ្ចេញ​សំឡេង​ប៉ុណ្ណោះ។ ក្រោម​​ហេតុ​ផល​ស្វាមី​មិន​អនុញ្ញាត​ឲ្យ​សម្ដែង​ ដោយ​មិន​ចង់​ឲ្យ​បុរស​ផ្សេង​មក​ប៉ះពាល់​នាង ក្រៅ​ពី​ខ្លួន​ឡើយ។

នាង សង្កត់​ធ្ងន់​ថា៖" មក​ពី​គាត់​ស្រឡាញ់​ខ្ញុំ​ខ្លាំង ទើប​ប្រច័ណ្ឌ​មិន​ចង់​​​ឲ្យ​បុរស​ផ្សេង​មក​ប៉ះ​ពាល់​ខ្ញុំ​​នៅ​ពេល​សម្ដែង​​ក្នុង​MV ។ បង​ដឹង​ស្រាប់​ហើយ​​ពេល​សម្ដែង​យើង​ត្រូវ​ធ្វើ​ឲ្យ​សម​ ដូច្នេះ​ការ​ប៉ះ​គ្នា​ដៃ​ជើង​រវាង​​តួ​ប្រុស​ស្រី​ក្នុង​ហ្នឹង​តែង​តែ​មាន​ហើយ​មិន​អត់​នោះ​ទេ"។

ការ​ហាម​ប្រាម​មិន​ឲ្យ​ អេនជី ចេញ​ថត​MV បទ​ចម្រៀង​មិន​បាន​ធ្វើ​ឲ្យ​​ម្ចាស់​បទ"ពេល​អូន​មាន​អ្នក​ថ្មី​​សន្យា​កុំ​យំ​បាន​ទេ"​ មិន​បាន​ខឹង​ស្វាមី​​អ្វី​ឡើយ​ផ្ទុយ​ទៅ​វិញ​នាង បែរ​ជា​អរគុណ​គុណ​ដល់​សំណព្វ​ចិត្ត​​​ដែល​ស្រឡាញ់​​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ខ្លួន​បាន​យ៉ាង​ល្អ​បន្ទាប់​ពី​អ្នក​មាន​គុណ។

ចំពោះ​រឿង​ឈប់​ពី​​អាជីព​សិល្បៈ​ទាំង​ស្រុង​ អេនជី មិន​​ដឹង​​ច្បាស់​នោះ​ទេ អាស្រ័យ​ទៅ​លើ​ពេល​វេលា​នា​ថ្ងៃ​ខាង​មុខ​ទៀត​​ប្រែប្រួល​ទៅ​ជា​យ៉ាង​ណា​វិញ៕​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី