មួយឃ្លារបស់ គួច សុកុម្ភៈ និយាយទៅកាន់ Honda នេះពិតជាមានន័យ
- 2018-09-12 07:10:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយឃ្លារបស់ គួច សុកុម្ភៈ និយាយទៅកាន់ Honda នេះពិតជាមានន័យ
ចន្លោះមិនឃើញ
ប្រធានក្រុមជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ បានប្រឹងប្រែងលេងយ៉ាងខ្លាំងក្នុងការប្រកួតតទល់ម៉ាឡេស៊ី ដែលកម្ពុជាចាញ់ ៣-១ កាលពីពេលថ្មីៗនេះក្នុងជំនួបមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិ។
ក្នុងជំនួបមិត្តភាពនេះ Honda ដែលជាអ្នកចាត់ការបានសម្ដែងដល់ការគោរពទៅកាន់កីឡាករកម្ពុជា ដែលធ្វើឲ្យ គួច សុកុម្ភៈ បានសរសេរបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ការឲ្យតម្លៃនិងការគោរពស្រលាញ់គ្នាទៅវិញទៅមក គឺវាសំខាន់ណាស់សម្រាប់ខ្ញុំ ហើយវាតែងតែឋិតនៅក្នុងចិត្តរបស់ខ្ញុំជានិច្ច ។ ខ្ញុំនឹងលះបង់គ្រប់បែបយ៉ាងដើម្បីរក្សាតម្លៃរបស់ខ្ញុំមួយនេះទោះបីជាជីវិតរបស់ខ្ញុំធ្លាក់ដល់កម្រិតណាក៏ស្ថិតក្នុងស្ថានភាពណាក៏ដោយ។ អរគុណសម្រាប់ការឲ្យតម្លៃទោះបីជាខ្ញុំត្រឹមជាកីឡាករធម្មតាម្នាក់ ចុងក្រោយខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្ររូបខ្ញុំកន្លងមក ហើយជាពិសេសគាំទ្រវិស័យបាល់ទាត់ជាតិយើង»។
#RespectCoach
#KeisukeHONDA
#TopProfessionalPlayer