ក្រៅពីចិញ្ចឹមថែរក្សា កូនឆ្កែទាំងនេះសំណាងបានតារាល្បីៗ ស្រលាញ់ទុកដូចកូន
- 2018-09-16 07:14:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីចិញ្ចឹមថែរក្សា កូនឆ្កែទាំងនេះសំណាងបានតារាល្បីៗ ស្រលាញ់ទុកដូចកូន
ចន្លោះមិនឃើញ
កូនឆ្កែ ជាសត្វដែលគេចាត់ទុកប្រៀបដូចមិត្តសំណព្វរបស់មនុស្ស ។ ចំណែកតារាៗទាំងនេះវិញ ក៏ស្រលាញ់ចូលចិត្តកូនឆ្កែ ប្រៀបដូចជាកូន របស់គេដូច្នោះដែរ។ នៅពេលបាត់ អ្នកខ្លះយំ ព្រោះនឹករលឹក មិនចង់ឃ្លាតឆ្ងាយពីវាឡើយ។
ជាក់ស្ដែង កញ្ញា សុវណ្ណឡាង យំឡើងហើមភ្នែក ពេលបិទទ្វាចោលកូនឆ្កែសំណព្វខ្លួន ហើយមិនដឹងថា បាត់ទៅទីណា។ លើសពីនេះ កញ្ញា ណា សាឌី វិញ ក៏ធ្លាប់ប្រាប់ទស្សនិកជនថា កូនឆ្កែរបស់នាង ប្រៀបដូចជាកូនរបស់នាងដែរ ព្រោះវាឆ្លាតនិងគូរឲ្យស្រលាញ់។ បើនិយាយពីអ្នកនាង សុគន្ធ និសា វិញ ត្រូវបានគេដឹងថា ចិញ្ចឹមកូនឆ្កែស្ទើរពេញផ្ទះទៅហើយ សូម្បីថត Pre-Wedding ក៏មិនភ្លេចយកកូនឆ្កែសំណព្វមកថតជាមួយដែរ។
រីឯ តារាផ្សេងៗ ដូចជា កញ្ញា ទេព បូព្រឹក្ស កញ្ញា វី ឌីណែត លោក អ៊ុន សិទ្ធា ក៏មានចិត្តស្រលាញ់កូនឆ្កែខ្លាំងមិនចាញ់អ្នកតារាបីរូបខាងលើដែរ។ តោះ មកមើលបណ្ដុំរូបពីតារា៦ដួង ដែលស្រលាញ់ចូលចិត្តកូនឆ្កែខ្លាំង ៖
សុគន្ធ និសា
ណា សាឌី
គៀត សុវណ្ណឡាង
ទេព បូព្រឹក្ស
វី ឌីណែត
អ៊ុន សិទ្ធា