ហ៊ុយ យ៉ាឡេង និង ហ៊ិន ចន្ទ័នីរ័ត្ន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅក្នុងការបញ្ចាំងរឿងរបស់ខ្លួននៅអាមេរិក

  • 2018-09-18 06:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែរភាពយន្តបុរាណខ្មែរ រឿង «ធ្មប់» បានចូលរួមក្នុងមហោស្រពភាពយន្ត Cambodia Town Film Festival នៅសហរដ្ឋអាមេរិកជាលើកដំបូង ថែមទាំងទទួលបានកិត្តិយសពីតារាហូលីវូដ Angelina Julie ចូលរួមបើកកម្មវិធី មហោស្រពនេះថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុយ យ៉ាងឡេង។

ការចូលរួមបើកមហោស្រពដោយអ្នកស្រី Angelina Julie

កម្មវិធីចាក់បញ្ចាំងភាពយន្តខ្មែររឿង «ធ្មប់» ក្នុងមហោស្រពភាពយន្ត Cambodia Town Film Festival លោក ហ៊ុយ យ៉ាឡេង បាននាំតារាសម្តែងក្នុងរឿងគឺ កញ្ញា ហ៊ិន ចន្ទ័នីរ័ត្ន និងលោក អុល ចំរើន ប្រធានបច្ចេកទេស ទៅចូលរួមកម្មវិធីមហោស្រពនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។

លោក ហ៊ុយ យ៉ាឡេង បន្តថា រូបលោក ថែមទាំងកញ្ញា ហ៊ិន ចន្ទ័នីរត្ន័ និងលោក អុល ចំរើន ទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងរាក់ទាក់ ដោយការស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ ពីសំណាក់ប្រជាជនខ្មែររស់នៅទឹកដី អាមេរិក ទីក្រុងឡុងប៊ិច ព្រមជាមួយភ្ញៀវបរទេសចូលរួមយ៉ាងច្រើនកុះករ។

ការប្រកាសរឿង «ធ្មប់»

លើសពីនោះទៀត រឿង «ធ្មប់» ក៏ទទួលបានពានរង្វាន់ Official Selection និងបានប័ណ្ណសរសើរពីចៅហ្វាយក្រុងឡុងប៊ិចក្រោយការបញ្ចប់កម្មវិធី។

លោក ហ៊ុយ យ៉ាឡេង ផ្ញើសារមកថា៖ «នៅពេលចប់កម្មវិធី គឺពួកយើងបានទទួលពានរង្វាន់ Official Selection និងបានបណ្ណ័សរសើរពីចៅហ្វាយក្រុងឡុងប៊ិច ពីមហោស្រពភាពយន្តផងដែរ ហើយខ្ញុំសុំថ្លែងអំណរគុណដល់បងប្រាជលី និងបងកាលីសូដែលជាកូនខ្មែរថ្នាក់ដឹកនាំកម្មវិធីមហោស្រពនិងក្រុមការងារសុទ្ធតែកូនខ្មែរដែលបានរួមគ្នាបង្កើតកម្មវិធីនេះឡើង»៕

លោក ហ៊ុយ យ៉ាឡេង និងកញ្ញា ហ៊ិន ចន្ទ័នីរ័ត្ន ទទួលពានរង្វាន់
លោក ហ៊ុយ យ៉ាឡេង និងកញ្ញា ហ៊ិន ចន្ទ័នីរត្ន័

រូបភាពផ្តល់ដោយ៖ ហ៊ុយ យ៉ាឡេង

អត្ថបទ៖ Sunny

អត្ថបទថ្មី