១បទរបស់ កែវ ចន្ទសម្ផស្ស ត្រូវក្រសួងព័ត៌មានបញ្ជាឲ្យឈប់ចាក់ផ្សាយ
- 2018-09-18 05:29:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១បទរបស់ កែវ ចន្ទសម្ផស្ស ត្រូវក្រសួងព័ត៌មានបញ្ជាឲ្យឈប់ចាក់ផ្សាយ
ចន្លោះមិនឃើញ
ក្រសួងព័ត៌មានបានស្នើទៅប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឲ្យបញ្ឈប់ការចាក់ផ្សាយបទចម្រៀង "សល់តែចិត្តស្មោះ" ច្រៀងដោយអ្នកនាង កែវ ច័ន្ទសម្ផស្ស ស្ថិតក្នុងផលិតកម្មខ្មែរអមតៈ។
យោងតាមលិខិតក្រសួងព័ត៌មាន ចុះថ្ងៃទី ១៧ កញ្ញា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានជម្រាបទៅកាន់ប្រព័ន្ធផ្សាយទាំងអស់ឲ្យឈប់ចាក់ផ្សាយបទចម្រៀងនេះ ក្រោយពីមានការស្នើសុំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងសំណើនោះបានបញ្ជាក់ថាអត្ថន័យបទចម្រៀងនេះធ្វើឲ្យប៉ះពាល់ដល់តម្លៃការងារអ្នកបម្រើតាមផ្ទះ ដែលច្បាប់ស្តីពីគាំពារ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ពួកគាត់ដែលបម្រើការងារតាមផ្ទះ។