សូមប្រុងប្រយ័ត្ន! បាក់ចិញ្ចើមផ្លូវជិតមួយចំហៀង នៅកំណាត់ផ្លូវជាតិលេខ៤ មុននេះបន្តិច

  • 2018-09-18 08:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​ពី​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​​នៅ​មុន​នេះ​បន្តិច ​មាន​ហេតុ​ការណ៍​បាក់​ចិញ្ចើម​ផ្លូវ​ត្រង់​ចំណុចPK 134+600​នៃកំណាត់ផ្លូវជាតិលេខ៤។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​ ​ដោយសារ​ភ្លៀង​ធ្លាក់​ជោគជាំ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​។

​មក​ទល់​ពេល​នេះ ​ក្រុម​ការងារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន និង​កំពុង​ចាត់វិធាន​ការទប់ទល់ និង​ជួសជុល​ភ្លាមៗ​។

អាស្រ័យ​ដូចជម្រាប​ដំណឹង​ខាង​លើ ​សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ សូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នា។

ដោយឡែក​ កាលពីថ្ងៃទី១៧ កញ្ញា ម្សិលមិញនេះ កំណាត់ផ្លូវជាតិលេខ ៤ ត្រង់​ចំណុច​ស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ ផ្អាក​មិនឲ្យធ្វើចរាចរឆ្លងកាត់ទាំងស្រុងហើយ។ នេះ​បើ​តាម​សេចក្ដីជូន​ដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម។

ការ​ផ្អាក​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​នេះ​គឺ បន្ទាប់​ពី​ទឹកស្ទឹង​សំរោង​បាន​បន្តកើន​ឡើង​ហូរហៀរ​ពី​លើ​ផ្លូវ​ជាតិ និងស្ពានប្រវែងប្រមាណ ៥០០ ទៅ ៦០០ ម ក្នុងជម្រៅពី ០,៥០ម - ០,៧០ ម។ នៅពេលនេះកម្លាំងសមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​តែ​មមាញឹក​ក្នុង​ការ​ជួយ​សម្រួល​ចរាចរណ៍៕

រូបភាព៖ ក្រសួងក្រសួង​សាធារណៈការ

អត្ថបទ៖ ស៊ិន សាវ៉េត