ស្រីម៉ុច ចេញលិខិតតបទៅក្រសួងវប្បធម៌ រឿងព្រមានខ្លួនជាអតីតតារា
- 2018-09-26 02:22:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីម៉ុច ចេញលិខិតតបទៅក្រសួងវប្បធម៌ រឿងព្រមានខ្លួនជាអតីតតារា
ចន្លោះមិនឃើញ
បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតផ្លូវការ ព្រមានលើអតីតតារាសម្ដែង ស្រីម៉ុច ទាក់ទិននឹងរឿងស្លៀកពាក់សិចស៊ី ក្នុងរូបភាពសិល្បៈ ។ ពេលនេះអ្នកម្ដាយកូនបីរូបនេះ បានចេញលិខិតតបទៅក្រសួង ដើម្បីស្រាយបំភ្លឺពាក់ព័ន្ធនឹងរឿងនេះ។
ក្នុងលិខិតនោះ អ្នកនាងស្រីម៉ុច បញ្ជាក់ថា ក្រោយរៀបការរួច អ្នកនាងសម្រេចបញ្ចប់ជីវិតសិល្បៈទាំងស្រុងតាំងពីឆ្នាំ២០០៨។ ម្ល៉ោះហើយ ការចែកចាយរូបភាពអតីតតារា មានឈ្មោះពិត សាវ៉ាត សុវណ្ណី តាមបណ្ដាញសារព័ត៌មានផ្សេងៗ ឬការផ្សព្វផ្សាយការចូលរួមក្នុងពិធីណាមួយនោះ គឺពុំមែនជាសកម្មភាពក្នុងអាជីពជាសិល្បករទៀតនោះទេ។
ក្នុងលិខិតដដែល អតីតតារាមានងារជា ជីដូនកាកី ស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យនិងសុំការអធ្យាស្រ័យពីក្រសួងចំពោះចំណាត់ការលិខិតព្រមាន ក្នុងនាមអាជីពជាអ្នកសិល្បៈករបន្តទៀត។
ចំពោះករណីនេះ ឯកឧត្ដម ចំរើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បកស្រាយថា ថ្វីត្បិតអ្នកនាង ស្រីម៉ុច បានចាកឆ្ងាយសិល្បៈក៏ពិតមែន តែរូបភាពសិចស៊ីរបស់អ្នកនាងបានបង្ហាញនៅស្រុកខ្មែរ ក្នុងរូបភាពទាក់ទងនឹងសកម្មភាពសិល្បៈខ្មែរ ។ រូបភាពនេះ បានបង្ហាញពីគំរូមិនល្អ ប្រាសចាកក្រមសីលធម៌របស់សិល្បៈខ្មែរ។
ម្ល៉ោះហើយទើបក្រសួងប្រជុំសម្រេច ធ្វើការណែនាំករណីនេះលើអ្នកនាង ស្រីម៉ុច ទោះត្រឹមជាអតីតតារាក៏ដោយ ។ លោកសង្កត់ធ្ងន់ថា ក្រសួងមិនមានចេតនា ចង់បង្កព្យុះភ្លៀងពាក់ព័ន្ធនឹងតារានោះឡើយ តែបើតារាណា បានប្រព្រឹត្តប្រាសចាកនឹងក្រមសីលធម៌សិល្បៈ នោះក្រសួងត្រូវតែមានចំណាត់ការដាច់ខាត៕