សុវណ្ណ រ៉ាផា ជួប​ទុក្ខ​​ធំ បាត់បង់ឪពុកជាទីស្រលាញ់​

  • 2018-10-01 02:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង កញ្ញា សុវណ្ណ រ៉ាផា ពេល​នេះ​កំពុង​ជួប​ទុក្ខ​ធំ ដោយ​ឪពុក​​បង្កើត​របស់​នាង​​ស្លាប់ កាល​ពី​ម្សិល​មិញ​នេះ ដោយ​ជំងឺ។

តាម​ការ​ឲ្យ​ដឹង​ពីតារា​សម្ដែង​ជើង​ចាស់​លោក សាវិន ហ្វីលីប ដែល​ត្រូវ​ជា​ពូ​ថ្លៃតារា​សម្ដែង​រូប​នេះ​​​ថា ឪពុក​របស់​នាង​មាន​ឈ្មោះ ស៊ី សុវណ្ណ បាន​ស្លាប់​ក្នុង​វ័យ​៦៦ឆ្នាំ ដោយ​ជំងឺ​ក្រិន​ថ្លើម និងដាច់​​សរសៃ​ឈាម​ក្អួត​ស្លាប់​ភ្លាមៗ​តែ​ម្ដង ហើយ​មុន​ពេល​ស្លាប់ ត្រូវ​បាន​យក​ទៅ​​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត្រ បាន​៤ថ្ងៃ ។

លោក លោក សាវិន ហ្វីលីប បាន​បន្ត​ឲ្យ​ដឹង​ទៀ​ថា ឪពុក​របស់​នាង គឺ​ជា​អតីតមន្ត្រី​ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន ប៉ុន្តែ​បាន​ចូល​និវត្ត​ជាង​៦ឆ្នាំ​មក​ហើយ បច្ចុប្បន្ន​សពកំពុង​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ពោធិចិនតុង និងសម្រេច​បូជា​នៅ​​ល្ងាច​ថ្ងៃ​ពុធ ខាង​​មុខ​នេះ។ កញ្ញា រ៉ាផា មាន​បង​ប្អូន​៣នាក់ ប្រុស​២​ស្រី​១ នាង​គឺ​ជា​កូន​ពៅ​មាន​វ័យ១៩ឆ្នាំ។

អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី