Zayn ហាក់​ពិបាក​ចិត្ត ក្រោយ​ស្ត្រី​ម៉ាស្សា​វ័យ ៤១ ឆ្នាំ​ម្នាក់ ទម្លាយ​ថា​ធ្លាប់​គេង​ជាមួយ​លោក

  • 2018-10-02 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សារព័ត៌មាន Daily Mail បាន​រាយការណ៍​ថា តារា​ចម្រៀង Zayn Malik បាន​បង្ហាញ​ខ្លួន​ដើរ​លើ​ដង​ផ្លូវ​ក្នុង​ក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​កន្លង​ទៅ។

អតីត​សមាជិក​ក្រុម One Direction រូប​នេះ ហាក់​បង្ហាញ​ទឹក​មុខ​ស្រពោន ខណៈ​បណ្ដា​សារព័ត៌មាន​ជា​ច្រើន​កំពុង​ផ្ទុះ​ព័ត៌មាន​អាស្រូវ​រវាង​លោក​ជាមួយ​ស្ត្រី​ម៉ាស្សា​វ័យ ៤១ ឆ្នាំ​មួយ​រូប ពេលនាង​បាន​ទម្លាយ​ថា​ធ្លាប់​បាន​គេង​ជាមួយ​លោក អំឡុង​ពេល​បែក​គ្នា​ជាមួយ Gigi Hadid ចាប់​តាំង​ពី​ខែ​មីនា​មក។

ស្ត្រី​ម៉ាស្សា​រូប​នោះ​មាន​ឈ្មោះ​ថា Enrica Petrongari។ នាង​បាន​និយាយ​ថា Zayn Malik មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង នៅ​ពេល​ដែល​លោក​បែក​គ្នា​ជាមួយ Gigi Hadid។ ស្ត្រី​រូប​នេះ បាន​បន្ត​ទៀត​ថា តារា​ចម្រៀង​ប្រុស​រូប​នេះ​បាន​ប្រាប់​នាង​ថា លោក​ចូលចិត្ត​ស្រី​មាន​ត្រគាក​ធំ ហើយ​ក៏​បាន​សុំ​នាង​ឲ្យ​ថត​រូប​ជាមួយ​គ្នា ខណៈ​នាង​កំពុង​ម៉ាស្សា​ឲ្យ​លោក។ ពួកគេ​ទាំង ២ បាន​គេង​ជាមួយ​គ្នា​ម្ដង នៅ​ឯ​កន្លែង​ស្នាក់​នៅ​ផ្ទាល់​របស់ Zayn ក្នុង​ក្រុង​ញូវយ៉ក។ រឿង​អាស្រូវ​ពួកគេ កើត​ឡើង​ទើប​តែ ២ សប្ដាហ៍​តែ​ប៉ុណ្ណោះ ក្រោយ​លោក​បែក​គ្នា​​ពី Gigi Hadid ក្នុង​ខែ​មីនា។

ស្ត្រី​ម៉ាស្សា​ដដែល​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា Zayn បាន​ប្រាប់​នាង​ លោក​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ហើយ​សុំ​អង្វរ​នាង​ឲ្យ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​លោក​វិញ ដោយ​បញ្ជាក់​ថា លោក​កំពុង​រស់​នៅ​ជីវិត​ម្នាក់​ឯង ហើយ​ចូលចិត្ត​គេង​ជាមួយ​នាង (Enrica)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់​តែ​ជា​ការ​អះអាង​របស់​ស្ត្រី​ម៉ាស្សា​ខាង​លើ​ បច្ចុប្បន្ន​តារា​ចម្រៀង Zayn Malik នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ ខណៈ​លោក និង​តារា​ម៉ូដែល Gigi Hadid សព្វ​ថ្ងៃ​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជា​ធម្មតា​ឡើង​វិញ​៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី