ឱ្យហេតុ! Leonardo ​បង្ហោះ​ថា​កុងត្រា​ខ្លួន​នៅ​ប្រេស៊ីល​ចប់ ស្រប​ពេល​ក្រោន​កំពុង​រក​គ្រូ​បង្វឹក

  • 2018-10-03 09:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo ​បាន​បញ្ជាក់​ថា​កុងត្រា​របស់​លោក​នៅ​ក្លឹប​នា​ប្រទេស​ប្រេស៊ីល ​បាន​អស់​កាល​ពី​ម្សិលមិញ​នេះ​ហើយ ខណៈ​ដែល​ដែល​លោក​បង្ហើប​ថា​នឹង​មក​ធ្វើ​ការ​នៅ​តំបន់​អាស៊ី​។

គ្រាន់​តែ​ការ​បង្ហើប​នេះ​កើត​ឡើង​ភ្លាម ​មាន​អ្នក​គាំទ្រ​នៅ​កម្ពុជា​ ជា​ច្រើន​នាក់​ស្វាគមន៍​លោក​ត្រលប់​មក​វិញ ប្រសិន​បើ​អាច។ ខណៈ​ដែល​ពេល​នេះ ​ក្លឹប​ភ្នំពេញ​ក្រោន ​ក៏​កំពុង​គ្មាន​គ្រូ​បង្វឹក​ដែរ ដូច្នេះ​ភាគរយ​តែងតែ​កើត​មាន​ជា​និច្ច។ ហើយការ​ប្រកាស​ថា​ចប់​កុងត្រា​នេះ ​ក៏​លោក​បាន​សរសេរ​ជាភាសាខ្មែរដែរ។

យ៉ាងណាមិញ ​មិន​ទាន់​មាន​ដំណឹង​ផ្លូវការ​ណា​មួយ​ឡើយ។ ប៉ុន្តែ​បើ​មើល​ភ្នំពេញ​ក្រោន​បច្ចុប្បន្ន​នេះ ​បាន​ដក​គ្រូ​បង្វឹក​អ្នក​ចាំ​ទី ​និង​គ្រូ​ពេទ្យ​ជា​ជនជាតិ​បរទេស​ចេញ​ទៀត​ហើយ។ មួយ​វិញ​ទៀត ​ប្អូន​ប្រុស​របស់​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​បច្ចុប្បន្ន​ក៏​ធ្វើ​ការ​នៅ​ក្លឹប​ម្ចាស់​ជើង​ឯក​៦​សម័យ​កាល​របស់​កម្ពុជា​នេះ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី