មិននឹកស្មាន! ក្រោយនិពន្ធបទចម្រៀងបាន៣០០បទ ទ្រី សក្កដា ចាប់ផ្ដើមបែកគំនិត

  • 2018-10-20 03:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​ខួប​កំណើត​របស់​ខ្លួន​គម្រប់​អាយុ​ ២៦​ឆ្នាំ​នៅ​រស្មី​សាច់​អាំង​ទួល​គោក​យប់មិញ​នេះ​​អ្នក​និពន្ធ​ដ៏​ឆ្នើម​របស់​ហង្ស​មាស​ ទ្រី សក្កដា ឲ្យ​ដឹង​ថា​ ក្រោយ​និពន្ធ​បទ​ចម្រៀង​Original Song បាន​៣០០ បទ​​​លោក​​ចាប់​ផ្ដើម​បែក​គំនិត​ចង់​ច្រៀង​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​​ម្ដង។

ចំពោះ​គំនិត​ចង់​ច្រៀង​បទ​ចម្រៀង​ដែល​និពន្ធ​ដោយ​ខ្លួន​ឯង​នេះ​​គឺ​ ទ្រី សក្កដា មាន​តាំង​ពី​មុន​ចូល​និពន្ធ​បទ​ចម្រៀង​​ឲ្យ​ហង្ស​មាស​ម្ល៉េះ​។ តែ​​អត់​ទាន់​ហ៊ាន​បញ្ចេញ​ព្រោះ​គិត​ថា​សមត្ថភាព​​សំឡេង​របស់​​ខ្លួន​នៅ​មាន​កម្រិត។

តែ​ឥឡូវ​ ទ្រី សក្កដា ឈប់​គិត​អវិជ្ជមាន​លើ​ខ្លួន​ឯង​ទៀត​ហើយ លោក​បាន​ចេញ​បទ​ចម្រៀង​ ៩ បទ​បង្ហោះ​នៅ​លើ​ Youtube ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន។ បទ​ដែល​​ល្បី​ជាង​គេ​​បំផុត​គឺ​បទ​​គឺ​"ខ្មាស​គេ" ចេញ​បាន​២​ខែ​ មា​ន​អ្នក​ទស្សនា​​ដល់​ទៅ​១០​​លាន​ដង។

ក្នុង​ពិធី​ខួប​កំណើត​គម្រប់​អាយុ​២៦ ឆ្នាំ​​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​លើក​ទី២​នេះ ទ្រី សក្កដា អញ្ជើញ​មិត្តភ័ក្ដិ​សិល្បៈ​ឲ្យ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម