តារាសម្ដែងប្រុសស្អាត Chris Hemsworth សារភាពត្រង់ៗថាធ្វើជាឪពុកម្ដាយគេយ៉ាប់ណាស់
- 2018-10-20 08:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងប្រុសស្អាត Chris Hemsworth សារភាពត្រង់ៗថាធ្វើជាឪពុកម្ដាយគេយ៉ាប់ណាស់
ចន្លោះមិនឃើញ
តារាសម្ដែងមាឌឌាំងដែលយើងបានស្គាល់តាមរយៈការសម្ដែងរបស់លោក ជាតួអង្គ Thor ក្នុងសេរីរឿង "Avengers” បានសារភាពថាខ្លួនមិនបាននឹកស្មានថាធ្វើជាឪពុកម្ដាយគេពិតជាពិបាកខ្លាំងយ៉ាងនេះទាល់តែសោះ ប៉ុន្តែបានបង្រៀនលោកយ៉ាងច្រើន។
តារាសម្ដែងទើបតែបង្ហាញខ្លួននៅក្នុងរឿង "Bad Times at the El Royale” រូបនេះ មានកូនស្រីអាយុ៦ឆ្នាំម្នាក់ឈ្មោះ India និងកូនប្រុសភ្លោះអាយុ៤ឆ្នាំពីរនាក់គឺ Sacha និង Tristan ជាមួយភរិយាតារាសម្ដែង Elsa Pataky។ លោកបានកែប្រែរបៀបរបបរស់នៅក្នុងជីវិតលោកយ៉ាងច្រើន ដើម្បីសម្របតាមតម្រូវការរបស់កូនៗរបស់លោក។
ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី Psychologies Magazine លោក Chris បាននិយាយថា ការមានកូនមិនមែនជារឿងងាយស្រួលនោះទេ អ្នកត្រូវតែផ្លាស់ប្ដូរការគិតនិងទង្វើខ្លួនឯង ដើម្បីតម្រូវតាមស្ថានភាព។ ម្យ៉ាងវិញទៀត កូននេះហើយជាអ្នកបង្រៀនលោកថាសេចក្ដីស្នេហាពិត និងទំនួលខុសត្រូវគឺជាអ្វី។
លោកបន្តទៀតថា ពេលលោកទើបតែចាប់ផ្ដើមជីវិតជាមួយភរិយា Elsa អ្វីៗទាំងអស់គឺ ពិតជាពិសេសខ្លាំង ដោយលោកខិតខំកសាងជីវិតដ៏ល្អជាមួយគ្នា ប៉ុន្តែពេលលោកចាប់ផ្ដើមមានកូន អ្វីៗគឺកាន់តែច្របូកច្របល់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នេះក៏ជាអ្វីដែល Chris ធ្លាប់គិតទុកពីមុនមកដែរ ហើយជាអ្វីដែលខ្លួនតែងតែចង់បានពីមុនមកនៅក្នុងជីវិត៕