Leonardo ​ផ្ដាំ​អ្នក​គាំទ្រ​ម្ដង​ទៀត ​ឈប់​ហៅ​កីឡាករ​មិន​ទាន់​ឈ្នះ​អី ថា​ជា Idol Idol ​Idol ​ទៅ

  • 2018-10-24 08:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leonardo ​បាន​និយាយ​ម្ដង​ហើយ ​ម្ដង​ទៀត ​ផ្ដាំ​ទៅ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ថា ​កុំ​ហៅ​កីឡាករ​ម្នាក់​ថា​ជា Idol Idol Idol ​ទៅ ​បើ​សិន​ជា​ពួកគេ​មិន​ទាន់​ឈ្នះ​អ្វី​សោះ​នោះ។

មិន​ខុស​ពី​លើក​មុន​ឡើយ ​Leonardo ​និយាយ​មិន​លាក់លៀម​ឡើយ។ លោក ​បាន​ស្នើ​ដល់​អ្នក​គាំទ្រ​នៅ​កម្ពុជា​ទាំង​អស់ ​ឱ្យ​ឈប់​សរសើរ ហៅ​កីឡាករ​ថា​ជា Idol Idol ​អី​ទៀត​ទៅ ​ប្រសិន​បើ​ពួកគេ​មិន​ទាន់​ឈ្នះ​អ្វី​នោះ។ ​លោក​មើល​ឃើញ​ថា ​កីឡាករ​កម្ពុជា​តែងតែ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នៅ​ពេល​ចាញ់​ការ​ប្រកួត ​ហើយ​អ្នក​គាំទ្រ​តែងតែ​ចូល​ទៅ cmt ​ថា ​មិន​អី​ទេ Idol Idol ​ធ្វើ​បាន​ល្អ​ហើយ ​មិន​អី​ទេ មិន​អី​ទេ។ ​ទាំង​អស់​នេះ ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ​លោក Leo ​​ចង់​ឱ្យ​កីឡាករ​ចេះ​តាំង​ចិត្ត ​ខឹង​ពេល​លេង​ចាញ់ ​ដើម្បី​ឱ្យ​លេង​ឱ្យ​ឈ្នះ​វិញ ​មិន​មែន​គិត​តែ Idol idol ​ឡើយ។

ដូច្នេះ​ហើយ ​លោក​នៅ​តែ​អះអាង​ថា​សុំ​អ្នក​គាំទ្រ​ឈប់​ហៅ​កីឡាករ ​ថា​ជា Idol ​Idol ​អី​ទៀត​ទៅ។ Idol ​លុះ​ត្រា​តែ​ពួកគេ​មាន​សមិទ្ធផល​ខ្លះ ​មាន​មហិច្ឆតា​ចង់​ឈ្នះ​ខ្លះ ​ដើម្បី​សម្រេច​គោលដៅ​ពិត​ប្រាកដ ​ទើប​សម​ជា Idol ​របស់​អ្នក​គាំទ្រ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី