Leonardo ដឹកនាំក្រោន គ្មានកុងត្រា បើមិនល្អ ដើរចេញតែម្ដង
- 2018-10-24 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leonardo ដឹកនាំក្រោន គ្មានកុងត្រា បើមិនល្អ ដើរចេញតែម្ដង
ចន្លោះមិនឃើញ
លោក Leonardo មានមហិច្ឆតាដឹកនាំក្រោន ឱ្យជោគជ័យក្លាយជាក្រុមខ្លាំងឡើងវិញ ហើយប្រសិនបើការដឹកនាំលោកមិនល្អទេ សុខចិត្តដើរចេញតែម្ដង។
ក្នុងសន្នីសីទកាសែតមុននេះ មានគេសួរថាតើលោក Leonardo មានកុងត្រាប៉ុន្មានឆ្នាំជាមួយក្រុមភ្នំពេញក្រោន? ចំពោះចម្លើយវិញ ត្រូវបានគ្រូបង្វឹកប្រេស៊ីលរូបនេះបញ្ជាក់ថាលោកដឹកនាំក្រុម ដោយមើលទៅលើសមត្ថភាពជាក់ស្ដែង។ ប្រសិនបើការដឹកនាំរបស់លោកមិនល្អទេ នោះក្លឹបអាចចែកផ្លូវគ្នាបានគ្រប់ពេល។
ការមកដឹកនាំក្រុមនេះដែរ លោក Leo នៅតែរក្សាគោលការរបស់ខ្លួនដដែល។ លោកនឹងអភិវឌ្ឍនិងផ្ដល់ឱកាសដល់យុវជន ដើម្បីឱ្យពួកគេមានឱកាសបង្ហាញសមត្ថភាព។ ការឈ្នះពានរង្វាន់ គឺលោកចង់បានណាស់ ប៉ុន្តែឱកាសសម្រាប់ក្មេងៗ ដើម្បីអនាគត រឹតតែសំខាន់ថែមទៀត។ ការងារដំបូងរបស់លោក គឺនឹងត្រូវនាំភ្នំពេញក្រោន ទៅលេងពានរង្វាន់នៅប្រទេសថៃ ដែលមានក្រុមចូលរួមយ៉ាងច្រើន មកពីបណ្ដាប្រទេសនានា៕