តារាសម្ដែងជើងចាស់ អ្នកស្រី ប៉ែន សុផានី បង្ហើបគន្លឹះងាយៗ ឲ្យសម្រស់ក្មេងមិនងាយចាស់
- 2018-10-27 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងជើងចាស់ អ្នកស្រី ប៉ែន សុផានី បង្ហើបគន្លឹះងាយៗ ឲ្យសម្រស់ក្មេងមិនងាយចាស់
ចន្លោះមិនឃើញ
តារាសម្ដែងជើងចាស់ អ្នកស្រី ប៉ែន សុផានី នូវតែរក្សាបានសម្រស់មិនចាស់តាមអាយុ ថ្វីបើអ្នកស្រី មានអាយុ៤៧ឆ្នាំទៅហើយ។ តួសម្ដែងល្បីល្បាញ ជំនាន់អ្នកនាង អម្ពរ ទេវី លោក ទេព រិនដារ៉ូ បានឲ្យដឹងថា អ្នកស្រី តែងអនុវត្តក្បួនថែរក្សាសម្រស់ ដែលអ្នកម្ដាយបានប្រាប់ ជាយូរមកហើយ តាំងពីអ្នកស្រីនៅវ័យជំទង់មកម្ល៉េះ។
រាល់ប្រចាំខែមកដល់ អ្នកស្រី តែងដាំទឹកក្ដៅ ដាក់ពន្លៃ រមៀត ហូបមួយថ្ងៃមួយកែវ ដើម្បីឲ្យស្បែកស្រស់ថ្លា បែកញើសចេញពីខាងក្នុង ធ្វើឲ្យមានសុខភាពល្អ និងមិនងាយចាស់។ អ្នកស្រីធ្វើបែបនេះ ចំពោះតែពេលប្រចាំខែប៉ុណ្ណោះ ។ ពេលអស់ អ្នកស្រីមិនហូបទៀតទេ ទាល់តែខែថ្មី ទើបអនុវត្តម្ដងទៀត។ ចំពោះរបបអាហារវិញ អ្នកស្រី ប៉ែន សុផានី មិនតមនោះទេ ដោយទទួលទាន៣ពេល ទៀងទាត់។
សម្រាប់ការថែទាំស្បែកវិញ ក៏អ្នកស្រី សុផានី ជ្រើសតាមបែបបុរាណដែរ ដោយឆ្ពង់មានដាក់ឱសថបុរាណ ហើយគ្របភួយទទូរ ឲ្យចេញញើសសព្វរាងកាយ។ ជាទូទៅ តារារូបនេះ តែងអនុវត្ត២ដង ក្នុងមួយអាទិត្យ។ លើសពីនេះ អ្នកស្រី ឧស្សាហ៍ហាត់ប្រាណ ដើម្បីឲ្យមានសុខភាពល្អ។
អ្នកស្រី ប៉ែន សុផានី ជាតារាជើងចាស់ ប៉ុន្តែនៅត្រូវប៉ាន់ក្នុងការថតខ្សែភាពយន្តជាហូរហែ ដោយសារ សម្រស់ក្មេង ស្អាត មិនចាស់តាមអាយុ៕