​ចិត្ត​ដូច​គ្នា​មែន តារា​ស្រស់​ស្អាត​៣​រូប ចង់​កែ​សម្ផស្ស​ពេល​​​វ័យ​ចាស់​​​

  • 2018-10-31 07:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ស្រី​​ជា​ច្រើន​បាន​ងាក​មក​រក​សេវា​កែសម្ផស្ស ​ដោយ​មិន​រង់ចាំ​ពេល​យូរ​នោះ​ទេ ដើម្បី​ឲ្យ​សម្រស់​របស់​ខ្លួន​កាន់​តែ​ស្អាត មាន​ទី​ផ្សា​កាន់​តែ​ខ្ពស់។ ​តែ​តារា​ប្រុស​ស្រី​៣ រូប​ ​ខាង​ក្រោម​ មិន​ធ្លាប់​កែសម្ផស្ស​ម្ដង​ណា​សោះ​ក្នុង​ឆាក​ជីវិត ប៉ុន្តែ​ពួក​គេ​មាន​ចិត្ត​ដូច​គ្នា​មួយ​ត្រង់​ថា ចាប់​អារម្មណ៍​លើ​ការ​កែ​សម្ផស្ស​នៅ​អាយុ​ច្រើន​ទៅ​វិញ។

​យុគ ចិន្ដា

​ពិធី​កា​រី​នី​ចាស់​វស្សា​រូប​នេះ ​បាន​ប្រាប់​ថា ​តាំង​ពី​ប្រឡូក​សិល្បៈ​មក ​មិន​ធ្លាប់​ឆ្លង​កាត់​ការ​វះ​កាត់​កែ​សម្ផស្ស​ម្ដង​ណា​នោះ​ទេ។ ​នៅ​អាយុ​៤២​ឆ្នាំ​នេះ ​អ្នក​ម្ដាយ​កូន​១ ​ព្រលយ​ថា ​ខ្លួន​អាច​នឹង​ចាប់​អារម្មណ៍​លើ​ការ​កែ​សម្ផស្ស​នៅ​ពេល​ខ្លួន​មាន​អាយុ​ច្រើន គឺ​វ័យ​៥០​ឆ្នាំ ​។ ​ចំណុច​ដែល​ត្រូវ​កែ​កុន​នោះ ​ម្ចាស់​ហាង​ "​ស្លឹក​ឈូក" នឹង​វះ​កាត់​ត្របក​ភ្នែក និង​ស្បែក​មុខ​ កុំ​ឲ្យ​យារ​ធ្លាក់។​​

អែន ឌី

ក្នុង​វ័យ​ ៣៨​ឆ្នាំ​ ម្ចាស់​បទ "​នឹក​បង​៥០%​” ​មិន​ទាន់​ចង់​គិត​គូ​លើ​រឿង​កែសម្ផស្ស​នោះ​ទេ ដោយ​ហេតុ​ផល​ លោក​​កំពុង​ពេញ​ចិត្ត​សម្រស់​ផ្ទៃ​មុខ​​ក្នុង​ពេល​បច្ចុប្បន្ន​ គឺ​អាច​ទទួល​យក​បាន​ហើយ។ ទោះ​យ៉ាង​ណា អតីត​សមាជិក​ក្រុម​ចម្រៀង 4 Strong បង្ហើប​ថា ​បើ​ចូល​វ័យ​កាន់​តែ​ជ្រេ​ជាង​នេះ មាន​ស្បែក​យារ​ធ្លាក់ ឬ ភ្នែក​ជ្រួញ​ជា​ដើម  ​ទើប​លោក​ចង់​​កែ​សម្ផស្ស ។​

Jimmy

ពិធី​កា​រី​នី​រាង​​ខ្ពស់​ស្រលះ ​សំដី​ផ្អែម​រូប​នេះ ធ្លាប់​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ដាក់​មន្ទិល​ម្ដង​រួច​ហើយ ​ថា​សម្រស់​របស់​តារា​មាន​កំណើត​នៅ​ខេត្ត​ប៉ៃ​លិន​រូប​នេះ ​ធ្លាប់​ឆ្លង​កាត់​មុខ​កាំ​បិត​ឬ​អត់។ ​យ៉ាង​ណា​ ស្រី​ស្អាត​ចេះ​ច្រើន​ភាសា​រូប​នេះ ​បាន​ឆ្លើយ​តប​ដោយ​ស្មោះ​ត្រង់​​ថា ​សម្រស់​របស់​កញ្ញា​​​ មិន​ធ្លាប់​ប៉ះ​មុខ​កាំ​បិត​ឡើយ ​គឺ​សម្រស់​ពី​ធម្មជាតិ ​គ្រាន់​កញ្ញា ​ចេះ​វិធី Make Up ​ប៉ុណ្ណោះ។ ​

ថ្វី​ត្បិត​បែប​នេះ​ក្ដី ​តា​រា​មាន​ឈ្មោះ​ពិត ​ម៉េង ​ឃុន​នី ​ចាប់​អារម្មណ៍​លើ​ការ​កែ​សម្ផស្ស​ខ្លះ​ដែរ ពេល​អាយុ​ច្រើន ។ ដោយ​សារ​យល់​ថា ពេល​នោះ​ផ្នែក​ខ្លះ​នៃ​ផ្ទៃមុខ​អាច​ប្រែ​ប្រួល ដូច្នេះ​ស្រី​ស្អាត​ក្ដោបក្ដាប់​តម្លៃ​អចលនទ្រព្យ​ម៉ឺន​ដុល្លារ ​ចង់​កែ​កុន​ខ្លះ​ៗ ដូចជា​ត្របក​ភ្នែក ​ជា​ដើម ​៕​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម