ម្ដងនេះ​ ចំរើន សុភ័ក្រ្ដ លះបង់កម្លាំង​កាយ​ចិត្ត ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា

  • 2018-11-03 04:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​​ក្រុម​ហ៊ុន​ តូយ៉ូតា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដី​អំពី​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​តូយ៉ូតា ក្លាស៊ិក​​លើក​ទី​២៩ នៅ​សាល​សន្និសីទ​ចតុមុខ​។ ក្នុង​នោះ​​តារា​ចម្រៀង​ ចំរើន សុភ័ក្រ្ដ ​បាន​ស្ម័គ្រ​ចិត្ត​ជួយ​​ច្រៀង​មិន​យក​ថវិកា​សូម្បី​តែ​រៀល​ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

ចំរើន សុភ័ក្រ្ដ ថា នេះ​គឺ​ជា​លើក​ទី​១​​​សម្រាប់​​ខ្លួន ចូល​រួម​ច្រៀង​​ក្នុង​កម្មវិធី​តន្ត្រី​សប្បុរស​ធម៌​ជាមួយ​ ក្រុម​ហ៊ុន​ តួយ៉ូតា ដើម្បី​​ស្វែង​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។ នាង សង្ឃឹម​ថា​​នឹង​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​ពុក​ម៉ែ​ប្អូន​នា​ល្ងាច​ថ្ងៃ​ទី​៣ ខែ វិច្ឆិកា នេះ​ចាប់​ពី​ម៉ោង​ ៧:០០ ដល់​ម៉ោង​៩:០០ នៅ​សាល​មហោស្រព​ចតុមុខ​ផ្ទាល់​តែ​ម្ដង។

“ចាស​បង​នាង ខ្ញុំ​មាន​អ្វី​ក្រៅ​ពី​ទឹក​ចិត្ត​​នោះ​ទេ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​សម្រាប់​ការ​ប្រគំតន្ត្រី​ថ្ងៃ​នេះ​ខ្ញុំ​យក​បទ​ចម្រៀង​ពីរ​បទ​មក​បក​ស្រាយ​ដោយ​បទ​ទី១ "ឱ​ផ្ទៃ​ស្រុក​ខ្មែរ" និង​ទី​២ "សារិកាកែវអើយ" ដើម្បី​បំពេ​អារម្មណ៍​អ្នក​ទស្សនា​ទាំង​ជាតិ​ និង​អន្តរជាតិ"។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ ឧកញ៉ា​ គង់​ នួន ​ប្រធាន​ក្រុម​ហ៊ុន​​តូយ៉ូតា ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​ប្រគំតន្ត្រី​តូយ៉ូតា នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែវិច្ឆិកា នេះ​មាន​ការ​យាង​ចូល​រួម​ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​​របស់​ព្រះ​ករុណា​ព្រះ​បាទ​​សម្ដេច​ព្រះ​បរមនាថ​​​​ នរោត្ដម​ សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជ​កម្ពុជា។ នេះ​ក៏​ជា​​លើក​ទី៤​នៃ​ការ​យាង​ចូល​រួម​របស់​ទ្រង់​ផង​ដែរ​ក្នុង​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​សប្បុរសធម៌​ដ៏​ធំ​សម្បើម​នេះ។

រ​ ឧកញ៉ា​ គង់​ នួន ​ប្រធាន​ក្រុម​ហ៊ុន​​តូយ៉ូតា ប្រចាំ​នៅ​កម្ពុជា​ និង ចំរើន សុភ័ក្រ្ដ

បន្ថែម​ពី​នេះ​លោក ឧកញ៉ា ថា​​ចាប់​តាំង​ពី​ថ្ងៃ​ផ្សព្វ​ផ្សាយ​មក​ដល់​ថ្ងៃ​ដាក់​បញ្ចាំង​នេះ​​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​តន្ត្រី​សប្បុរស​ធម៌​​សរុប​​បា ២៥ ២០០ ដុល្លារ​អាមេរិក​​ហើយ​។ លើស​ពី​នេះ​ក្រុម​ហ៊ុន​តូយ៉ូតា​​​បាន​បន្ថែម​ថវិកា​ផ្ទាល់​ខ្លួន​ ២៣ ០០០ ដុល្លារ​អាមេរិក​ទៀត​ ដោយ​មិន​រាប់​បញ្ចូល​​ថវិកា​ដែល​​ប្រមូល​បាន​​ពី​ប្រអប់​សប្បុរស​ផ្សេង​ទៀត​ឡើយ។

“បាទ​ចំពោះ​ថវិកា​ដែល​ប្រមូល​បាន​ទាំង​អស់​ដូច​រៀបរាប់​ខាង​លើ នឹង​ត្រូវ​បរិច្ចាគ​ដោយ​ផ្ទាល់​​ពី​តំណាង​ក្រុម​ហ៊ុន​ តូយ៉ូតា ទៅ​កាន់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ និង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្ត​សៀម​រាប​នៅ​ថ្ងៃ​ទី​៩ ខែ វិច្ឆិកា ឆ្នាំ​២០១៨​ខាង​នេះ"៕​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី