អ៊ួង សូរិយា មានសង្ឃឹមខ្ពល់លើការរីកចម្រើននៃវិស័យតន្រ្តីនៅកម្ពុជា

  • 2018-11-04 05:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងកម្មវិធីតន្រ្តី One Night Music Only លោក អ៊ួង សូរិយា ប្រធានតន្រ្តី TSI ឬ The Sound Initiative បានចូលរួម​បង្ហាញ​ទេពកោសល្យ ជាមួយ​សិល្បករ​តន្រ្តី​វ័យក្មេង​សម័យ​ថ្មី ដែល​ជា​ជំនាន់​ទី ១ របស់​កម្មវិធី The Sound Initiative។ ឃើញការសម្ដែងរបស់យុវវ័យចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះហើយធ្វើឱ្យលោកមាន​សង្ឃឹម​ខ្ពស់​លើ​អនាគត​វិស័យ​តន្ត្រី​ស្រុក​ខ្មែរ។

ការបង្កើតកម្មវិធី The Sound Initiative និងការបង្ហាញទេពកោសល្យរបស់សិល្បករថ្មីៗ នេះជាជំហាន​ធ្វើឱ្យពួកគេមានឱកាសកសាងស្នាដៃ និងបង្ហាញ Original នៃចម្រៀង ទស្សនៈតន្រ្តី ក៏ដូចជាការបញ្ចេញមតិតាមសំនៀងរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់ លោក អ៊ួង សូរិយា Music Director របស់ TSI។

លោក អ៊ួង សូរិយា បន្តថា លោកមានចិត្តរីករាយយ៉ាងខ្លាំងដែលមានកិត្តិយលនាំផ្លូវយុវជនវ័យក្មេងទាំងអស់ក្នុងកម្មវីធី The Sound Initiative ដើម្បីឆ្ពោះទៅកាន់វិថីសិល្បៈមួយដែលជាមោទកភាពជាតិខ្មែរ។ សិក្ខាកាមទាំងអស់ របស់ The Sound Initiative ក៏ទទួលបានអាហារូបករណ៍រយៈពេល ១ឆ្នាំលើការ​អនុវត្ត រៀនសូត្រជំនាញ​ភ្លេង។ ក្រុមនីមួយដែលចូលរួមត្រូវចេញបទចម្រៀងដែលផលិតឡើងក្នុងស្តង់ដារមួយយ៉ាងពិសេសដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាល The Sound Initiative​ នេះឱ្យបានជោគជ័យ។

ទស្សនារូបភាពការបង្ហាញទេពកោសល្យរបស់សិល្បករថ្មីៗ ក្នុងកម្មវិធី The Sound Initiative

អត្ថបទ៖ Sunny