ធារី បាន​ប្រកាស​ថា ​រូបគេ​នឹង​បន្ដ​អាជីព​នៅ​ម៉ាឡេស៊ី​ទៀត​នៅ​ឆ្នាំ​២០១៩

  • 2018-11-06 07:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ ធារី ចន្ថាប៊ីន បាន​ប្រកាស​ថា​រូបគេ​នឹង​បន្ដ​អាជីព​នៅ​ក្លឹប Terenganu ​ទៀត​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ​បើ​ទោះ​ជា​មាន​ក្លឹប​ច្រើន​កំពុង​ចាប់​អារម្មណ៍​រូបគេ​ក៏​ដោយ។

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ ​ពិត​ជា​ធ្វើ​បាន​ល្អ​នៅ​ពេល​រូបគេ​ផ្លាស់​ទៅ​លេង​នៅ​ម៉ាឡេស៊ី​នេះ។ ដោយ​គ្រប់​ការ​ប្រកួត តែងតែ​ជាប់​ជា​ជម្រើស​១១​នាក់​ដំបូង​ជា​និច្ច។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ គឺ​រូបគេ​បាន​ជួយ​ក្រុម​មួយ​នេះ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Malaysia Cup 2018 ​ថែម​ទៀត​ផង។ បុរស​ដើម​កំណើត​នៅ​បារាំង​ខាង​លើ ​ក៏​មាន​ឈ្មោះ​ជាប់​ជា​កីឡាករ​អាស៊ាន​លេង​ល្អ​ជាង​គេ​នៅ​ម៉ាឡេស៊ី ​និង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ទម្រង់​លេង​របស់​គេ​ជា​ខ្លាំង។

ធារី ​លេង​នៅ​តំបន់​ខ្សែ​បម្រើ​ការពារ ​និង​ធ្លាប់​បាន​ចូលលេង​ជា​ច្រើន​ក្លឹប​មក​ហើយ។ អ្វី​ដែល​ពិសេស​សម្រាប់​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ ​ធ្លាប់​ជាប់​ក្នុង​ជម្រើស​ជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ​របស់​របស់​បារាំង​នៅ​ឆ្នាំ​២០០៧​ផង​ដែរ។ សម្រាប់កម្ពុជាវិញ រូបគេ​បាន​ទៅ​ឱ្យភ្នំពេញក្រោន មុនពេលទៅលេងនៅថៃមួួយរយៈ ហើយក៏ត្រលប់មកវិញលេងឱ្យក្រុមអគ្គសិនីកម្ពុជា៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី