ព្រះអាទិត្យ​សិប្បនិម្មិត​​របស់​ចិន មាន​កម្ដៅ​ក្ដៅ​ដល់ ១០០ លាន​អង្សា​សេ

  • 2018-11-15 07:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​​នៃ​វិទ្យាស្ថាន​ចិន​​ Institute of Plasma Physi​cs បាន​ប្រកាស​ក្នុង​សប្ដាហ៍​នេះ​ថា ​​ប្លាស្មា​ក្នុង​នៃ​ព្រះអាទិត្យ​សិប្បនិម្មិត​របស់​ពួក​គេ​បាន​កើត​ឡើង​​កម្ដៅ​ដល់​ចំណុច​កំពូល​ថ្មី​​ ១០០ លាន​អង្សា​សេ។

គម្រោងការ Experimental Advanced Superconducting Tokamak ឬហៅថា ព្រះអាទិត្យសិប្បនិម្មិត

ដើម្បី​ឲ្យ​ងាយ​ស្រួល​យល់​ ​​ស្នូល​ព្រះអាទិត្យ​​ត្រូវ​គេ​​​ជឿជាក់​មាន​កម្ដៅ ១៥ លាន​អង្សា​សេ ហេតុ​នេះ​ប្លាស្មា​នេះ​មាន​កម្ដៅ​ក្ដៅ​ជាង​ស្នូល​ព្រះអាទិត្យ​​ដល់​ ៦ ដង​ឯណោះ។

លោក​សាស្ត្រាចារ្យ​ Matthew Hole មក​ពី​​សកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ការ​ព្រះ​អាទិត្យ​សិប្បនិម្មិត​នេះ​ដែរ​ បាន​និយាយ​ថា​​សមិទ្ធផល​នេះ​គឺ​ជា​​ការ​បោះ​ជំហាន​សំខាន់​បំផុត​សម្រាប់​វិទ្យាសាស្ត្រ​រំលាយ​ថាមពល​នុយក្លេអ៊ែរ។

ពីក្នុងព្រះអាទិត្យសិប្បនិម្មិត

គួរ​ដឹង​ថា​​​គម្រោង​ការ​ព្រះអាទិត្យ​សិប្បនិម្មិត​នេះ​ បង្កើត​ឡើង​ដើម្បី​​រិះ​រក​វិធី​បង្កើត​ប្រភព​ថាមពល​មួយ​ចេញ​ពី​រ៉េអាក់ទ័រ​នៃ​ការ​រំលាយ​​ថាមពល​នុយក្លេអ៊ែរ។ ប្រសិន​បើ​គម្រោងការ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​​វា​នឹង​អាច​​ផ្ដល់​នូវ​​ប្រភព​ថាមពល​​មិន​ចេះ​អស់​មួយ​ ដែល​អាច​នឹង​ដោះស្រាយ​​វិបត្តិ​ថាមពល​ពិភពលោក​បាន។ ​បច្ចុប្បន្ន​នេះ​ពិភពលោក​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ជា​ប្រភព​ថាមពល​ ដែល​វា​អាច​នឹង​​បាត់​បង់​នៅ​ពេល​ណា​មួយ។

ដំណើរ​ការ​​នៃ​ការ​រំលាយ​​គឺ​គេ​បាន​ប្រើ​ប្រាស់​អាតូម​អ៊ីដ្រូហ្សែន​ពីរ​ប្រភេទ deuterium និង​ tritium ដើម្បី​​ចាក់​បញ្ចូល​ទៅ​​ក្នុង​ធុង​ឧស្ម័ន​ដ៏​ធំ​មួយ។ បន្ទាប់​មក​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បន្ថែម​ថាមពល​មួយ​ប្រភេទ​​មាន​ទម្រង់​ជា​អ៊ីយ៉ុង​ប្លា​ស្មា ដែល​អាច​បញ្ចេញ​ថាមពល​បាន​យ៉ាង​មហិមា។​​​​​​​ ​​​​យ៉ាង​ណា​ក្ដី​ដើម្បី​ឲ្យ​គម្រោង​ការ​នេះ​​ប្រព្រឹត្ត​ទៅ​​បាន​ដោយ​ជោគជ័យ​ ​គេ​​អាច​នឹង​ត្រូវ​ចំណាយ​​ពេល​​រាប់​សិប​ទសវត្ស​​ទៀត​ឯ​ណោះ៕​​​​​​​​​​​​​​

ចុចអាន៖

ប្រភព៖ ABC News   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី