ឌូតឺតេខកខានកិច្ចប្រជុំអាស៊ានជាច្រើន ដោយសាររវល់គេងយកកម្លាំង
- 2018-11-15 07:12:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូតឺតេខកខានកិច្ចប្រជុំអាស៊ានជាច្រើន ដោយសាររវល់គេងយកកម្លាំង
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីនលោក រូឌ្រីហ្គោ ឌូតឺតេបានខកខានកិច្ចប្រជុំជាច្រើននៅក្នុងតំបន់ដោយសារលោកយកពេលគេងយកកម្លាំង។
យោងតាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតីឲ្យដឹងថា លោកឌូតឺតេបានខកខានកម្មវិធីចំនួន ៤កាលពីថ្ងៃពុធដោយសារលោករវល់យកពេលគេង។ លើសពីនេះទៀត បុរសខ្លាំងហ្វីលីពីនវ័យ ៧៣ឆ្នាំរូបនេះថែមទាំងបានការពារទង្វើរបស់ខ្លួនដោយចោទជាសំណួរថា "តើវាមានអ្វីខុសឆ្គងបើខ្ញុំគ្រាន់តែគេងប៉ុណ្ណឺង?” ប៉ុន្តែអ្នកនាំពាក្យឲ្យដឹងថា លោកឌូតឺតេ បានធ្វើការយ៉ាងនឿយហត់ទាំងថ្ងៃទាំងយប់ ហើយបានគេងតិចជាង ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាហេតុធ្វើឲ្យលោកខកខានកិច្ចប្រជុំ។
គួរបញ្ជាក់ថា ឥឡូវនេះប្រធានាធិបតីហ្វីលីពីន កំពុងចូលរួមកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងប្រទេសសិង្ហបុរីជាមួយមេដឹកនាំប្រទេសជាច្រើនទៀត៕