ទស្សនវិស័យ Leo ចំពោះបាល់ទាត់៖ លេងជាក្រុម វិន័យហ្មត់ចត់ គ្រប់គ្រងបាល់ឱ្យច្រើន
- 2018-11-27 06:59:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនវិស័យ Leo ចំពោះបាល់ទាត់៖ លេងជាក្រុម វិន័យហ្មត់ចត់ គ្រប់គ្រងបាល់ឱ្យច្រើន
ចន្លោះមិនឃើញ
Leonardo ទើបតែមកដឹកនាំក្រុមភ្នំពេញក្រោន កាលពីពេលកន្លងទៅនេះទេ ហើយក៏មិនទាន់មាននាំយកកីឡាករថ្មី ល្បីឈ្មោះណាម្នាក់មករួមក្រុមនៅឡើយដែរ។
បច្ចុប្បន្ន ភ្នំពេញក្រោនធ្វើការហ្វឹកហាត់ តែជាមួយកីឡាករនៅសល់ក្នុងក្រុម ជាពិសេសថ្នាលយុវជនរបស់ពួកគេតែម្ដង។ ចំពោះកីឡាករបរទេសវិញ មិនទាន់ឃើញមានការចុះកុងត្រាណាមួយនៅឡើយទេ។ ទស្សនវិស័យរបស់គ្រូបង្វឹកប្រេស៊ីលរូបនេះ គឺ៖ ទាំងអស់គ្នាត្រូវធ្វើការជាក្រុម ហើយត្រូវជាក្រុមមួយដែលមានវិន័យហ្មត់ចត់ និងត្រូវតែគ្រប់គ្រងបាល់ឱ្យបានច្រើនតាមដែលអាចធ្វើបាននៅពេលប្រកួត។
ទន្ទឹមនឹងទស្សននេះដែរ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាខាងលើ បានបញ្ជាក់យ៉ាងច្បាស់ទៀតថា លោកដឹកនាំក្រោននេះ ដើម្បីស្វែងរកលទ្ធផលល្អមួយទៅថ្ងៃមុខ។ ដោយឡែក បើសិនជាការដឹកនាំមិនត្រូវតាមការចង់បានទេ នោះលោកនឹងចាកចេញដោយខ្លួនឯងតែម្ដង។
នៅដើមឆ្នាំ២០១៩ខាងមុខនេះ ក្រុមភ្នំពេញក្រោនដែលដឹកនាំដោយលោក Leo នេះ នឹងចាកចេញទៅប្រកួតពានរង្វាន់មួយនៅប្រទេសថៃ ដែលសុទ្ធតែមានក្រុមខ្លាំងៗចូលរួមប្រកួត។ នោះជាការប្រកួតមួយ ដែលធ្វើតេស្ដកីឡាករដើម្បីត្រៀមចូលលេងលីគកំពូលកម្ពុជា៕