កំលោះៗគ្មានសង្ឃឹមបានស្នេហ៍ពី រ៉ូលីន ទេបើគ្មានសមត្ថភាពចេញលុយស្មើគ្នា
- 2018-11-30 02:39:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំលោះៗគ្មានសង្ឃឹមបានស្នេហ៍ពី រ៉ូលីន ទេបើគ្មានសមត្ថភាពចេញលុយស្មើគ្នា
ចន្លោះមិនឃើញ
ត្បិតរូបរាងកាយមិនសូវស្អាតតែតារាសម្ដែងភេទទី៣ រ៉ូលីន មិនដែលយកលុយខំរកបានមកពីកម្លាំងញើសឈាមទៅចិញ្ចឹមបុរសណាម្នាក់ឡើយ ពេលផ្ដើមស្នេហ៍ដំបូងបើគ្មានលុយចេញស្មើគ្នាទេនោះគឺនាង Say good bye ហើយ។
ហេតុផលដែល រ៉ូលីន Say good bye ទៅចំពោះបុរសគ្មានលុយចេញស្មើគ្នាពេលដើរលេងដោយគ្មានស្ដាយស្រណោះដោយសារតែនាង គិតថាបុរសប្រភេទនេះស្រឡាញ់ខ្លួនមិនស្មោះទេ បើស្រឡាញ់ពិតត្រូវចំណាយឲ្យស្មើគ្នាទើបស្នេហ៍បានស្ថិតស្ថេរគង់វង្សយូរអង្វែង។
នាង៖"អាយុប៉ុណ្ណេះហើយនិយាយអត់មានសង្សារយ៉ាងម៉េចបង តែចាប់តាំងពីចេះមានសង្សារមកខ្ញុំមិនដែលយកលុយទៅជះលើបុរសណាម្នាក់អស់សូម្បីតែមួយរៀលនោះទេ។ ពេលដើរលេងបើគ្មានលុយចេញញ៉ាំអីស្មើគ្នាទេកុំសង្ឃឹមថាខ្ញុំនៅទ្រឲ្យសោះ"។
រ៉ូលីន បញ្ជាក់ថាកុំយល់ច្រឡំថា ឲ្យតែភេទទី៣យកលុយទៅចិញ្ចឹមប្រុសឲ្យទាំងអស់នោះ សម្រាប់នាង សូម្បីតែមួយរៀលក៏មិនដែលយកទៅចំណាយចំពោះរឿងហ្នឹងដែរ៕