ហេតុអ្វី “ច្បារអំពៅ” កំពុងក្លាយជាតំបន់រស់នៅដ៏ល្អបំផុតសម្រាប់គ្រួសារសម័យថ្មី?

  • 2026-06-01 06:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានក្លាយជាតំបន់ទាក់ទាញខ្លាំងសម្រាប់ការរស់នៅ ការវិនិយោគ និងការអភិវឌ្ឍគម្រោងលំនៅឋានធំៗ ដោយសារកត្តាសំខាន់ៗជាច្រើន៖

១. តំបន់អភិវឌ្ឍលឿនបំផុតមួយ

ច្បារអំពៅកំពុងក្លាយជាតំបន់អភិវឌ្ឍសេដ្ឋកិច្ច និងលំនៅឋានលឿនបំផុតមួយក្នុងរាជធានីភ្នំពេញ។ ចំនួនប្រជាជនក្នុងតំបន់បានកើនឡើងយ៉ាងគំហុក ដែលបង្ហាញពីតម្រូវការខ្ពស់ និងសក្ដានុពលនៃទីតាំងនេះនាពេលអនាគត។

២. តំបន់បុរីធំជាងគេ និងសហគមន៍ស្ដង់ដារពេញលេញសម្រាប់ការរស់នៅ

ច្បារអំពៅ ជាតំបន់បុរីដ៏ធំបំផុតមួយនៅភ្នំពេញ ដោយមានគម្រោងលំនៅឋានជាច្រើនប្រមូលផ្ដុំគ្នានៅទីនេះ។ សាលារៀនអន្តរជាតិ មន្ទីរពេទ្យស្តង់ដារ ផ្សារ អគារពាណិជ្ជកម្ម ហាងតូចធំ ក្នុងតំបន់នេះ ជាការបំពេញបន្ថែមដល់សេចក្ដីត្រូវការប្រចាំថ្ងៃ និងរយៈពេលវែងតទៅមុខទៀតរបស់ក្រុមគ្រួសារសម័យថ្មីដែលរស់នៅតំបន់នេះ។

៣. រស់នៅជិតទីក្រុង តែទទួលបានភាពស្ងប់ស្ងាត់

ច្បារអំពៅ ផ្ដល់អារម្មណ៍ខុសប្លែកពីតំបន់កណ្ដាលទីក្រុង ដោយបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ និងមានតំបន់បៃតងច្រើនជាងមុន ហើយអាចធ្វើដំណើរចូលកណ្ដាលទីក្រុងបានយ៉ាងងាយស្រួល ដោយការតភ្ជាប់ស្ពាន ថ្នល់កាន់តែច្រើន។

៤. ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់

ក្រៅពីស្ពានព្រះមុនីវង្ស ដែលបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០២៤ ដើម្បីជួយសម្រួលចរាចរណ៍ ការកកស្ទះ និងបង្កើនល្បឿននៃការអភិវឌ្ឍក្នុងតំបន់ ឆាប់ៗនេះស្ពានមួយខ្សែទៀត ជិតបញ្ចប់ការសាងសង់ និងតភ្ជាប់ដាក់ឲ្យប្រើប្រាស់ឆាប់ៗនេះដែរគឺ "ស្ពានព្រែកប្រា ចាក់អង្រែក្រោម" ដើម្បីតភ្ជាប់មកកាន់បុរីប៉េង ហួត គម្រោងភូមិនិម្មិត និងផ្លូវជាតិលេខ ១ ឲ្យកាន់តែងាយស្រួល។
ការតភ្ជាប់ទៅកាន់ផ្លូវក្រវាត់ក្រុង និងគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បានធ្វើឲ្យច្បារអំពៅ ក្លាយជាតំបន់រស់នៅដែលមានភាពងាយស្រួល នឹងរុញឲ្យតម្លៃអចលទ្រព្យនៅតំបន់នេះ បន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

៥. តម្លៃអចលនទ្រព្យកំពុងកើនឡើង

អភិវឌ្ឍន៍កាន់តែច្រើន តម្លៃអចលទ្រព្យតំបន់នោះនឹងកើនតម្លៃជារឿងធម្មតា ហើយនេះអាចជា ឱកាសល្អសម្រាប់ការវិនិយោគ និងរៀបចំគ្រួសាររស់នៅក្នុងតំបន់ដ៏មមាញឹកនេះ។ កន្លងទៅអ្នកជំនាញអចលនទ្រព្យជាច្រើន ក៏បានចាត់ទុកច្បារអំពៅ ថាជាតំបន់មួយដែលមានសក្ដានុពលខ្ពស់បំផុតច្រើនឆ្នាំទៅមុខ។

៦. គម្រោងធំៗបន្តរីកលូតលាស់

គម្រោងធំៗជាច្រើន កំពុងអភិវឌ្ឍរួមមានទីក្រុងរណបកោះនរា និងគម្រោងពហុមុខងារជាច្រើននឹងផ្លាស់ប្ដូរការរស់នៅ និងសេដ្ឋកិច្ចក្នុងតំបន់ទាំងមូល។ គម្រោងទាំងនេះ នឹងបន្ថែមទាំងការងារ ពាណិជ្ជកម្ម ការអប់រំ សុខាភិបាល និងការកម្សាន្ត ដែលជួយបង្កើនគុណភាពជីវិត និងតម្លៃអចលនទ្រព្យក្នុងរយៈពេលវែង។

៧. អាកាសយានដ្ឋានអន្តរជាតិតេជោ

ក្រោយការតភ្ជាប់ស្ពាន ជាបន្តបន្ទាប់ កាន់តែជំរុញជម្រើសបន្ថែមក្នុងការធ្វើដំណើរឲ្យកាន់តែជិត ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារថ្មីទៅកាន់ពិភពលោកដ៏ធំបំផុតរបស់កម្ពុជា ទៅកាន់ពិភពលោក។

គម្រោងភូមិឋានក្នុងក្ដីស្រមៃដែលមានឈ្មោះជាភាសាខ្មែរដំបូងគេ ក្នុងគម្រោងមេ វិបុលភូមិ ឈ្មោះ "ភូមមិនិម្មិត" របស់បុរី ប៉េង ហួត បង្ហាញរូបរាងឆាប់ៗនេះហើយ។

បុរី ប៉េង ហួត ក្នុងនាមជាអ្នកអភិវឌ្ឍគម្រោងលំនៅដ្ឋានឈានមុខគេដ៏ជោគជ័យច្រើនឆ្នាំកន្លងមកនេះ បានបញ្ជាក់ថា គម្រោង"ភូមមិនិម្មិត" ដ៏ប្រណីតថ្មី របស់ខ្លួន រចនាសួនច្បារមុខផ្ទះវែងបំផុតមិនធ្លាប់មានបង្កប់អត្ថន័យអត្ថន័យដ៏ជ្រាលជ្រៅ និង បង្កប់ដោយបំណងប្រាថ្នា ៣ ដូចខាងក្រោម៖

ទី១. សួនខាងមុខ៖ ផ្ដល់សុភមង្គលផ្លូវចិត្ត និងការរស់នៅដោយក្ដីសុខ។

ទី២. សួនកណ្ដាល៖ បង្កើនទ្រព្យស្ដុកស្ដម្ភ ភាពរីកចម្រើន រីឯ។

ទី៣. សួនខាងក្រោម៖ ជួយរក្សាសុខភាពគ្រប់ក្រុមគ្រួសារ ទទួលបានសុខភាពល្អបរិបូរណ៍។

ក្រៅពីចំណុចលេចធ្លោ ជាសួនច្បារមុខផ្ទះវែងបំផុតមិនធ្លាប់មាននេះ តើគម្រោង "ភូមិនិម្មិត" មានសក្ដានុពលអ្វីពិសេសទៀត?

ច្រកចូលនិងការតភ្ជាប់ស្ពានថ្មី

  • មានច្រកចូលចំនួន ៥ ពីផ្លូវជាតិលេខ១ និងការតភ្ជាប់ផ្លូវ និងស្ពានព្រែកប្រា ចាក់អង្រែក្រោម ជួយសម្រួលដល់ការធ្វើដំណើរឲ្យកាន់តែងាយស្រួល ឆាប់រហ័សចំណេញពេលវេលា ថវិកានិង លើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់។

ផ្ទៃដីនិងទំហំគម្រោង

  • វិសាលភាពការអភវិឌ្ឍន៍នៃគម្រោងនេះ ត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណ ៣៤ហិកតារ និងគ្រោងបន្តពង្រីកជាបន្តបន្ទាប់រហូតដល់ទៅ ៥ដងនៃទំហំបច្ចុប្បន្ន ឬ ១៧០ហិកតារ ដើម្បីបង្កើតជាសហគមន៍រស់នៅដ៏ពេញលេញសម្រាប់អនាគត។

ប្រភេទវីឡានៅក្នុងគម្រោង

"ភូមិនិម្មិត" ដែលគ្រប់ផ្ទះសុទ្ធតែបានបំពាក់សម្ភារៈស្ដង់ដារកាន់តែល្អ មានគម្រោងមេច្បាស់លាស់ក្នុងការបែងចែកនិងសាងសង់វីឡាជាច្រើនប្រភេទទៅតាមជម្រើសរហូតដល់ទៅ ១៣ប្រភេទផ្សេងៗគ្នា ដូចជា៖

១. វីឡា ភ្លោះម៉ូដឺន

២. វីឡា ភ្លោះអេ

៣. វីឡា ភ្លោះប៊ី

៤. វីឡា ចាស្មីនណា ម៉ូដឺន

៥. វីឡា ព្រីនសេសស៍

៦. វីឡា ព្រីនស៍

៧. វីឡា ឃ្វីន

៨. វីឡា ឃីង ម៉េជេស្ទីក និង

៩. វីឡា ឃីង ហ្គ្រេន

១០. វីឡាភ្លោះម៉ូដថ្មីចុងក្រោយគេ "ព្រេស្ទិជ"

១១. វីឡាកូនកាត់ LM

១២. វីឡាអាជីវកម្ម Rosana Modern

១៣. វីឡាអាជីវកម្ម Rosana Modern A

តម្លៃ

  • តម្លៃចាប់ពី ក្រោម ២០០ ០០០ដុល្លារអាមេរិកឡើងទៅ ដែលគ្រប់ផ្ទះសុទ្ធតែបានបំពាក់សម្ភារៈស្ដង់ដារកាន់តែល្អ សម្រាប់ការរស់នៅកាន់តែទំនើបស៊ីវីល័យ។

ទីតាំងគម្រោង

  • ស្ថិតនៅក្នុងភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ចម្ងាយប្រមាណ ២នាទី ពីស្ពានព្រែកប្រាចាក់អង្រែក្រោម ដែលនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់ឆាប់ៗនេះ។
    ចង់បានផ្ទះស្អាត មានគុណភាព រចនាបថទំនើប បរិកាសបៃតង សួនច្បារធំទូលាយ វែងៗមុខផ្ទះរកនៅគម្រោងផ្សេងមិនមាន សម្រាប់គ្រួសារ និងអនាគតកូនៗ សូមកុំរំលងលំនៅដ្ឋានក្នុងគម្រោង"ភូមិនិម្មិត" បុរី ប៉េង ហួត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖

“ភូមិនិម្មិត" ភូមិឋាននៃក្ដីស្រមៃរបស់លោកអ្នក!

អត្ថបទថ្មី