ការវិលត្រលប់របស់និពន្ធអ្នកស្រី ម៉ៅ សំណាង ជំរុញការតែងនិពន្ធនៅកម្ពុជាជាថ្មី

  • 2018-12-01 07:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីខកខានអត់រយៈពេលជាច្រើនឆ្នាំ អ្នកនិពន្ធទន្សាយ ត្រលប់មកវិញនូវស្នាដៃថ្មី ចំណងជើងថា «ប្រលោមចិត្ត» ដែលទើបនឹងសម្ភោធជាផ្លូវការព្រឹកមិញនេះ នៅមជ្ឃមណ្ឌលធនធាសោតទស្សន៍ បុប្ផាណា។

យុវជន អ្នកនិពន្ធវ័យក្មេង

វត្តមានរបស់អ្នកស្រី ម៉ៅ សំណាង ប្រមូលផ្តុំ និងជំរុញយុវជន យុវនារីជំនាន់ថ្មីជាច្រើនរូបដែលស្រលាញ់​ពេញចិត្តការតែងនិពន្ធឱ្យមានសង្ឃឹម និងទឹកចិត្តរីករាយឥតឧបមា។

សៀវភៅថ្មី ស្នាដៃនិពន្ធអ្នកស្រី ម៉ៅ សំណាង

ក្នុងពិធីសម្ពោធសៀវភៅ «ប្រលោមចិត្ត» មានការចូលរួមជាច្រើនពីអ្នកនិពន្ធកំពុងល្បីឈ្មោះ តួយ៉ាង អ្នកស្រី ម៉ីសន សុធារី ដែលត្រៀមចេញផ្សាយសៀវភៅថ្មីរបស់ខ្លួន «ទម្រាំក្លាយជាអ្នកនិពន្ធ» ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៨ នេះ។

ក្រៅពីនោះក៏មានការចូលរួមគាំទ្រពី លោក សុខ ចាន់ផល អ្នកនិពន្ធចម្រៀង ភាពយន្ត និងប្រលោមលោក កំពុងទទួលការគាំទ្រខ្លាំងម្នាក់ផងដែរ និងយុវវ័យជំនាន់ក្រោយដូចជា អ្នកនិពន្ធ កូនចាបមាស អ្នកនិពន្ធ គឹម ឌីណា និងអ្នកអានប្រលោមលោកជាច្រើនទៀត។

ការវិលត្រលប់មកវិញនៃធនធាន ក៏ដូចជាកំពូលអ្នកនិពន្ធប្រលោមលោក អ្នកស្រី ម៉ៅ សំណាង ជាសញ្ញានៃ​ការលើកទឹកចិត្តដល់ការតែងនិពន្ធ ហើយក៏ជាចលកជំរុញការអាន ការបណ្ដុះបណ្ដាល​ការតែងនិពន្ធ​ ដែលជាគ្រឹះនៃទស្សនៈ និងការអប់រំ ឱ្យមានភាពក្លៀវក្លាឡើងវិញផងដែរ។

ខាងក្រោមនេះជារូបភាព គម្របសៀវភៅប្រលោមលោក របស់អ្នកស្រី ម៉ៅ សំណាង៖

រូបភាពពី៖ កញ្ញា គឹម ឌីណា

អត្ថបទ៖ Sunny

អត្ថបទពេញនិយម