សៀវភៅ «ទម្រាំក្លាយជាអ្នកនិពន្ធ» សរសេរចេញពីបទពិសោធន៌លើការតែងនិពន្ធជាង ២០ ឆ្នាំ

  • 2018-12-03 04:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្តើមក្លាយជាអ្នកនិពន្ធតាំងពីអាយុ ១៨ ឆ្នាំ អ្នកស្រី ម៉ីសន សុធារី និពន្ធប្រលោមលោក និងរឿងសម្រាប់ភាពយន្ត អត្ថបទល្ខោននិយាយ និង បទយកការណ៍ រាប់រយចំណងជើង តាំងពីការងាររបស់ខ្លួនមិនទាន់​មានតម្លៃ រហូតក្លាយជាអ្នកនិពន្ធអាជីពម្នាក់ ផ្តោតសំខាន់តែលើការតែងនិពន្ធ។

អ្នកស្រី ម៉ីសន សុធារី ផ្តល់ហត្ថលេខាលើសៀវភៅ ជូនដល់អ្នកគាំទ្រ

ដើម្បីឆ្លើយតបនឹងការចង់បានរបស់យុវវ័យជំនាន់ក្រោយដែលទទួចចង់ដឹងវិធីក្លាយជាអ្នកនិពន្ធ សៀវភៅ «ទម្រាំក្លាយជាអ្នកនិពន្ធ» ក៏បានបង្កើតឡើងក្នុងរយៈពេលខ្លី តែស្រង់យកចំនេះវិជ្ជាជាង ២០ ឆ្នាំមកផ្ទុក​ក្នុងកូនសៀវភៅទំហំតូចប៉ុនបាតដៃ ដែលអាចអានម្តងហើយម្តងទៀត ឬក៏អាចទុកជារូបមន្តជំរុញទឹកចិត្ត ឬទុកជាកម្លាំងបណ្តាលចិត្តឱ្យក្លាយជាអ្នកនិពន្ធ។ នេះបើយោងតាមខ្លឹមសារសង្ខេបពីសៀវភៅ «ទម្រាំក្លាយជាអ្នកនិពន្ធ»។

អ្នកស្រី ម៉ីសន សុធារី

ការងារតែងនិពន្ធជាសិល្បៈមួយត្រូវការការអំណត់អត់ធ្មត់ ស្រាវជ្រាវ និងមានទេពកោសល្យពិព័ណ៌នាជាយាន​ឈានរកការតែងនិពន្ធថ្មីដោយមានទស្សនៈ និងគុណធម៌ ដើម្បីជាពុទ្ធិសម្រាប់អ្នកអាន។ ជាក់ស្តែងអ្នក​អានមិនប្រាកដ នឹងក្លាយជាអ្នកនិពន្ធនោះទេ តែអ្នកនិពន្ធគ្រប់គ្នាគឺសុទ្ធតែចូលចិត្តអាន ហើយមិនអានតែរឿងរបស់ខ្លួនទេ គឺអាចរឿងគ្រប់ប្រភេទ ហើយបើយោងតាមឃ្លាខ្លីមានន័យសមញ្ញមួយរបស់អ្នកស្រី ម៉ីសន សុធារី «ខ្ញុំអានដើម្បីហ្វឺតហាត់ ខ្ញុំមើលកីឡាជាការកម្សាន្ត»។

មកដល់ថ្ងៃនេះ សៀវភៅ «ទម្រាំក្លាយជាអ្នកនិពន្ធ» បានសម្ពោធជាមួយការគាំទ្រយ៉ាងច្រើន ពិសេសទទួលបានការគាំទ្រចែកចាយលើកដំបូងជាមួយ Dj ណាណា រួមគ្នាបង្កើតបានជា Page ថ្មីឈ្មោះថា Ryna។ សៀវភៅ​តូចតែខ្លឹមនេះក៏កំពុងរង់ចាំអ្នកចង់ក្លាយជាអ្នកនិពន្ធនៅផ្សារសូរិយា សេនធ័រផុញ ជាន់ទី ៤ ចាំពីថ្ងៃនេះរហូតអស់ពីស្តុក ហើយនឹងមានវត្តមានជាពួក ក្នុងកម្មវិធី Book Fair 2018 នៅបណ្ណាគាជាតិ ចំាពីថ្ងៃទី ៧ ដល់ទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ នេះដែរ៕

Dj ណាណា

អត្ថបទ៖ Sunny

អត្ថបទពេញនិយម