រកឃើញអ្នកឈ្នះ Canon PhotoMarathon ទាំង១៨នាក់ហើយ!
- 2018-12-03 09:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញអ្នកឈ្នះ Canon PhotoMarathon ទាំង១៨នាក់ហើយ!
ចន្លោះមិនឃើញ
ការប្រកួត Canon PhotoMarathon ដែលធ្វើឡើងកាលពីម្សិលមិញ នៅវិទ្យាស្ថានភាសាបរទេស IFL បានរកឃើញជយលាភីទាំង១៨នាក់ ហើយក្នុងនោះក៏មានវត្តមានលោក កឹម សុវណ្ណា អ្នកថតរូប Reflection ល្បីឈ្មោះផងដែរ។ លោក កឹម សុវណ្ណា ឈ្នះពានមហាជនទូទៅ (OpenCategory) លើប្រធានបទ Recycle។ ខាងក្រោមនេះ ជាជយលាភី៖
ជយលាភីទាំង ១៨នាក់ នឹងទទួលបានរង្វាន់កាមេរ៉ា Canon តម្លៃដល់ខ្ទង់ពាន់ដុល្លារ និងរង្វាន់ផ្សេងៗជាច្រើនទៀត ហើយម្នាក់ក្នុងចំណោមនេះ នឹងត្រូវធ្វើដំណើរទស្សនកិច្ចទៅចូលរួមកម្មវិធីប្រកួតថតរូបនៅប្រទេសជប៉ុន ដែលមានតម្លៃសរុប ៥ ពាន់ដុល្លារអាមេរិក។
គួរបញ្ជាក់ថា Canon PhotoMarathon លើកទី ៨ ២០១៨ រៀបចំឡើងដោយក្រុមហ៊ុន i-Qlick ជាក្រុមហ៊ុនចែកចាយផលិតផល Canon នៅកម្ពុជា។ Canon PhotoMarathon គឺជាព្រឹត្តិការណ៏ប្រកួតថតរូប បង្កើតឡើងឡើងក្នុងគោលបំណងលើកស្ទួយវិស័យថតរូបកម្ពុជា៕