កូនខ្មែរគួរដឹង! ប្រវត្តិ ទំនាក់ទំនង រវាងវត្តស្វាយអណ្ដែត និងល្ខោនខោល (វីដេអូ)
- 2018-12-04 04:20:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនខ្មែរគួរដឹង! ប្រវត្តិ ទំនាក់ទំនង រវាងវត្តស្វាយអណ្ដែត និងល្ខោនខោល (វីដេអូ)
ចន្លោះមិនឃើញ
ល្ខោនខោលវត្តស្វាយអណ្ដែត ជាឈ្មោះទីតាំងជាក់លាក់មួយដែលតំណាងឱ្យល្ខោនខោលខ្មែរទូទៅបានក្លាយជាសម្បត្តិវប្បធម៌មនុស្សជាតិពិភពលោកពីអង្គការយូណេស្កូ។
ជាក់ស្ដែងល្ខោនខោលវត្តស្វាយអណ្ដែត មិនខុសគ្នាអ្វីពីល្ខោនខោលខ្មែរផ្សេងទៀតនោះទេ ការសម្ដែង សំលៀកបំពាក់ ខ្មុកពាក់ និងកាយវិការសម្ដែងប្លែកៗគ្នាខ្លះៗទៅតាមតំបន់នីមួយដូចសម្ដីនិយាយពីខេត្តមួយទៅខេត្តក្នុងប្រទេស។
តាមរយៈ ព្រះចៅអធិការវត្តស្វាយអណ្ដែក ក៏ដូចជាលោកគ្រូបង្ហាត់ ប៉ូច ផៃ គ្រប់គ្រងរោងល្ខោនខោលវត្តស្វាយអណ្ដែត ប្រាប់ Sabay ដូចគ្នាថា ខោលវត្តស្វាយអណ្តែត ជាខោលនៃកម្ពុជាទាំងមូលព្រោះវត្តស្វាយអណ្ដែតស្ថិតក្នុងទឹកដីខ្មែរ។ ដូចនេះ ល្ខោនខោល ជារបស់ខ្មែរគ្រប់គ្នា ហើយពេលនេះវាជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលត្រូវការការពារជាបន្ទាន់។
ដើមកំណើតនៃល្ខោនខោលវត្តស្វាយអណ្ដែត មានជាច្រើនតំណរ ហើយប្រជាជនចំណុះជើងវត្តស្វាយអណ្ដែតមានប្រពៃណីយ៉ាងខ្ជាប់ខ្ជួនលើការសម្ដែងល្ខោនខោលថ្វាយដល់បារមីស័ក្ដិសិទ្ធិនានាជារៀងរាល់ឆ្នាំ ក្រោយបុណ្យចូលឆ្នាំ ១ អាទិត្យ។ កាលដែល ល្ខោនខោល ជាប់គ្នានឹងវត្តស្វាយអណ្ដែតនោះព្រោះតែវត្តជាអ្នកប្រមូលផ្តុះ និងផ្គត់ផ្គងថែរក្សាវប្បធម៌ និងការសម្ដែងល្ខោនខោលតាំងពីច្រើនតំណរ នេះបើតាមសង្ឃដីការ របស់ព្រះចៅអធិការវត្តស្វាយអណ្ដែត ព្រះនាម ជា ប៊ុនធៀន។
ការបន្តវេននៃល្ខោនខោលវត្តស្វាយអណ្ដែតក៏ជាហេតុផលយ៉ាងសំខាន់ក្នុងរក្សាល្ខោនខោលពីមួយជំនាន់ទៅមួយជំនាន់ដោយការបង្ហាត់តពីជីតាដល់កូនដល់ចៅ និងផ្ដល់ចំនេះនៃសិល្បៈដ៏មានតម្លៃមួយនេះទៅគ្រប់ប្រជាជនខ្មែរណាដែលចង់ក្លាយខ្លួនជានាដកាសម្ដែងល្ខោនខោល។ នេះបើតាមការលើកឡើងរបស់ លោកគ្រូ ប៉ូច ផៃ៕
ទស្សនាវីដេអូ បទយកការណ៍ពីប្រវត្តិ និងទំនាក់ទំនង រវាង វត្តស្វាយអណ្ដែត និងល្ខោនខោល៖