ធ្លាប់ប៉ះ យស បូវណ្ណៈ ច្រើនដងហើយ ចាន់ តារាទី សារភាពថាមិនរំភើបដូចម្ដងនេះ
- 2018-12-04 09:52:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ប៉ះ យស បូវណ្ណៈ ច្រើនដងហើយ ចាន់ តារាទី សារភាពថាមិនរំភើបដូចម្ដងនេះ
ចន្លោះមិនឃើញ
តារាសម្ដែងជើងចាស់ យស បូវណ្ណៈ បានហោះមកពីអាមេរិកកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នេះដើម្បីមកថតរឿងថ្មីឲ្យផលិតកម្មមហាហង្សដោយចាប់ដៃគូសម្ដែងជាមួយអ្នកនាង ចាន់ តារាទី។
ក្រោយមកដល់កម្ពុជាបាន២ថ្ងៃគេឃើញលោក យស បូវណ្ណៈ និង អ្នកនាង ចាន់ តារាទី បានលេចមុខសម្ដែងរឿងជាមួយគ្នាភ្លាមៗតែម្ដងមិនចាំយូរឡើយនៅក្រោយវត្តគោកឃ្លាំងព្រឹកមិញនេះ ព្រមទាំងតារាសម្ដែងប្រុសស្រីវ័យក្មេងជាច្រើនរូបទៀត។
ខណៈពេលសម្ដែងប៉ះឈុតឆាកធំជាមួយដៃគូចាស់ក្នុងរឿង "លោកឪពុក" អ្នកនាង ចាន់ តារាទី បានបង្ហាញអារម្មណ៍ធម្មជាតិថា ខ្លួនពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំង នៅពេលបានជួបគ្នាជាមួយលោក យស បូវណ្ណៈ ម្ដងទៀតក្រោយពីអាក់ខានមិនបានថតរឿងជាមួយគ្នាអស់រយៈពេល២០ឆ្នាំ។
“កាលពីមុនខ្ញុំគឺជាដៃគូសម្ដែងជាមួយលោក យស បូវណ្ណៈ ច្រើនរឿងមកហើយ ដោយខ្ញុំគាត់ មានអនុស្សាវរីយ៍ដិតដាមនឹងគ្នា មិនខុសពីបងប្អូននោះទេ។ គ្រាន់តែដឹងថាផលិតកម្មមហាហង្សអញ្ជើញខ្ញុំឲ្យថតជាមួយលោក យស បូវណ្ណៈ ភ្លាមខ្ញុំមិនបានគិតអ្វីទាំងអស់ឆ្លើយថាយល់ព្រមភ្លាម"។ អ្នកនាង ចាន់ តារាទី បន្ថែម។
បើតាមលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សឲ្យដឹងថាតារាសម្ដែង យស បូវណ្ណៈ មានពេលថតរឿង "លោកឪពុក" រយៈពេលតែ២០ថ្ងៃប៉ុណ្ណោះ ទើបផលិតកម្មលោក សម្រុកថតដោយសម្ដែងលើកដំបូងអតីតតារាសម្ដែងជើងចាស់អំឡុងឆ្នាំ៩០រូបនេះថតក្នុងប្លង់ធំ ភ្លើងឆេះផ្ទះតែម្ដង។ ក្នុងប្លង់នេះគឺជាប្លង់សំខាន់ជាងគេក្នុងរឿង ហើយក៏ជាប្លង់មួយធ្វើឲ្យតារាសម្ដែងជើងចាស់រូបនេះពិកាជើងផងដែរ។
ខាងក្រោមនេះសកម្មភាព យស បូវណ្ណៈ និង ចាន់ តារាទី ថតរឿង "លោកឪពុក" ត្រង់ឈុតឆាកភ្លើងឆេះផ្ទះ