ក្រចេះបើកការប្រកួតពានពិសេសមួយមាន១៥ក្រុមដល់ដើមឆ្នាំថ្មីទើបចប់
- 2018-12-05 02:16:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រចេះបើកការប្រកួតពានពិសេសមួយមាន១៥ក្រុមដល់ដើមឆ្នាំថ្មីទើបចប់
ចន្លោះមិនឃើញ
ខេត្តក្រចេះបានត្រៀមក្រុមរួចរាល់ហើយដើម្បីប្រកួតក្នុងពានរង្វាន់មិត្តភាព៧មករា តេជោសន្តិភាព ឆ្នាំ២០១៩ ដែលបានចាប់ផ្តើមបើកវគ្គផ្លូវការកាលរសៀលថ្ងៃទី២ ខែធ្នូ ២០១៨ ដែលជាថ្ងៃកំណើតរណសិរ្សសង្គ្រោះជាតិកម្ពុជា និងគ្រោងបញ្ចប់ថ្ងៃទី១៣ ខែមករា ២០១៩។
តាមការឲ្យដឹងពីគណៈកម្មការរៀបចំការប្រកួតបានប្រាប់ថា មានក្រុមបាល់ទាត់មកពីទូទាំងខេត្ត ១៥ក្រុមចូលរួមប្រកួត។ ការប្រកួតនេះត្រូវបានបែងចែកជា៤ពូលគឺពូល A C និង D មាន៤ក្រុមដូចគ្នា ខណៈពូល B មានតែ៣ក្រុម។ អ្វីដែលគួរឲ្យកត់សំគាល់គឺក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ក្រុមជើងឯករង និងក្រុមចំណាត់ថ្នាក់លេខ៣ ស្ថិតក្នុងពូល A ជាមួយគ្នា។ នេះអាចចាត់ទុកថាជាពូលមរណៈ។
ក្រុមតាមពូលនីមួយៗ
ក្នុងកម្មវិធីប្រកួតបើកឆាក ក្រុមបាល់ទាត់ Kratie FC បានយកឈ្នះក្រុមបាល់ទាត់យុវជនស្រលាញ់សន្តិភាពក្នុងលទ្ធផល២-១។ មិនមានការស៊ុតបញ្ជូលទីគ្នានោះទេក្នុងវគ្គទី១ ប៉ុន្តែចូលដល់វគ្គទី២ ប្រធានក្រុម ខាន់ ទី ពាក់អាវលេខ១០ របស់ Kratie FC បានទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេច និងបន្តរក១គ្រាប់ទៀតមុនពេល កីឡាករឆ្នើមរបស់ក្រុមយុវជនស្រលាញ់សន្តិភាពរកបាន១គ្រាប់វិញ៕