កំពុងមានទីផ្សារភាពយន្ត លី ម៉ារីណា បែរកំណត់១ឆ្នាំ ថត១រឿងទៅវិញ
- សៅរ៍, 8 ធ្នូ 2018 04:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងមានទីផ្សារភាពយន្ត លី ម៉ារីណា បែរកំណត់១ឆ្នាំ ថត១រឿងទៅវិញ
ចន្លោះមិនឃើញ
ក្រោយវិលចូលសិល្បៈវិញ ទីផ្សារសម្ដែងភាពយន្តរបស់ អ្នកនាង លី ម៉ារីណា មានសន្ទុះគួរកត់សម្គាល់ ទោះមានវ័យជ្រេបន្តិចក៏ដោយ។
ជាក់ស្ដែងគ្រាន់តែឆ្នាំ២០១៨ តារាសាច់ចាំរូបនេះ ក្ដាប់បាន៤រឿងល្បីៗ ទាំងដុំ និងភាគ ហើយថែមទាំងកុងត្រារួចមួយរឿងទៀត ត្រៀមថតឲ្យស្ថានីយទូរទស្សន៍ហង្សមាសទៀតផង។
ប៉ុន្តែ ចាប់ពីឆ្នាំ២០១៩ទៅ អ្នកនាង ម៉ារីណា បែរជាដាក់លក្ខខណ្ឌថតតែ១ រឿង ប៉ុណ្ណោះ ក្នុង១ឆ្នាំលែងទទួលថតច្រើនដូចឆ្នាំនេះទៀតហើយ។ មូលហេតុ តារាវ័យ៣៨ឆ្នាំ ប្រាប់ថា កន្លងមកទទួលថតរឿងច្រើនពេក រវល់ស្ទើររកពេលទំនេរគ្មាន រហូតត្រូវចូលមន្ទីរពេទ្យក៏មាន។
លើសពីនេះ អ្នកនាងចង់ទុកពេល មើលការខុសត្រូវលើជំនួញដូចជា ហាងលក់កង់នាំចូលពីអាមេរិក ហាងលក់សម្លៀកបំពាក់ និងផលិតផលថែសម្រស់នាំចូលពីថៃ ផងដែរ។
ត្រឹមមួយឆ្នាំ ថតមួយរឿង មិនបានធ្វើឲ្យតារាក្ដាប់បានតំណែងជាតួម្ដាយ ខ្លាចធ្លាក់ប្រជាប្រិយភាព ទស្សនិកជនភ្លេចមុខនោះទេ ព្រោះតួរឿង "កូនពស់កេងកង" រំពឹងលើការលេចមុខជាពិធីការីនី ដល់ទៅ២ស្ថានីយធំៗដែលខ្លួនកំពុងកាន់កាប់កម្មវិធី៕