មិននឹស្មាន ជីម មី ធ្លាប់មានជំងឺបាក់ទឹកចិត្តដល់ថ្នាក់ចង់សម្លាប់ខ្លួន
- 2018-12-15 02:02:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹស្មាន ជីម មី ធ្លាប់មានជំងឺបាក់ទឹកចិត្តដល់ថ្នាក់ចង់សម្លាប់ខ្លួន
ចន្លោះមិនឃើញ
ជារឿងមួយដែលនឹកស្មានមិនដល់ដែលពិធីការិនីរាងខ្ពស់ស្រឡះ ជីម មី ធ្លាប់មានជំងឺបាក់ទឹកចិត្តដល់ថ្នាក់ចង់សម្លាប់ខ្លួនមុនពេលនាង ដាក់ពាក្យចូលប្រឡូកក្នុងវិថីសិល្បៈ។
ជីម មី ថា អំឡុងពេលអាយុ១៨ឆ្នាំគឺជាវ័យមួយដែលនារីៗ មានរូបឆោមស្រស់ស្អាត និងពោពេញដោយមន្តស្នេហ៍ តែនាង ខុសគេព្រោះវ័យនេះផ្ទៃមុខទាំងមូលឡើងសុទ្ធតែមុនរកកន្លែងណាឃើញស្អាតពុំឃើញ ហើយកម្ពស់វិញមិនសមជានារីភេទ។ឯការរៀនសូត្រនាង ទៀតសោតរៀនមិនពូកែពិសេសគឺមុខវិជ្ជាគណិតវិទ្យាតែនេះតែម្ដងរហូតដល់ថ្នាក់ធ្វើឲ្យស្រីស្អាតរូបនេះបាក់ទឹកចិត្តគិតខ្លីចង់សម្លាប់ខ្លួន។
“ពេលហ្នឹងខ្ញុំបាក់ទឹកចិត្តមែនទែន ហើយគិតថារស់នៅធ្វើអ្វីទៀតបើខ្លួនខ្ញុំរកចំណុចល្អមិនឃើញផង ស្លាប់ទៅល្អជាង ព្រោះខ្ញុំជាស្រីមិនស្អាតរៀនមិនពូកែក្នុងចំណោមសិស្ស២៥នាក់ ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ២២ទៅហ្នឹង ពេលហ្នឹងខ្ញុំបានសួរខ្លួនឯងថាតើខ្ញុំរស់នៅដើម្បីអ្វី?”។ ជីម មី និយាយ។
អស់មួយរយៈក្រោយពីសួរខ្លួនឯងថា "តើខ្ញុំរស់នៅដើម្បីអ្នកណា?" ពេលនោះនាង ក៏បានឆ្លើយតបទៅខ្លួនឯងវិញថា រស់នៅដើម្បីខ្លួនឯងដូច្នេះត្រូវធ្វើអ្វីដែលខ្លួនពេញចិត្តកុំបណ្ដោយឲ្យពេលវេលាឲ្យកន្លងផុតទៅទាំងឥតប្រយោជន៍។
នាងថា៖" បន្ទាប់ពីខ្ញុំបានចម្លើយថាត្រូវរស់ដើម្បីខ្លួនឯងរួចមក ពេលហ្នឹងខ្ញុំបានចំណាយលុយទៅទទួលសេវាកម្មព្យាបាលមុខមុនដើម្បីទទួលបានភាពស្រស់ស្អាតលែងគិតចង់សម្លាប់ខ្លួនដូចពេលមុនហើយ។ ឯរឿងកម្ពស់វិញក៏ខ្ញុំលែងពិបាកចិត្តឈប់គិតថាខ្លួនឯងមិនសមជានារីនោះដែរព្រោះសម័យនេះគេត្រូវប៉ាន់រឿងកម្ពស់"។