ឧកញ៉ា ម៉ុង ឫទ្ធី មានប្រាក់ខ្ទង់លានដុល្លារ បែរទៅដេកផ្ទះសំណាក់ ៥ដុល្លារ ក្នុង១យប់ ពេលទៅបុណ្យសមុទ្រខេត្តកោះកុង
- 2018-12-15 10:06:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា ម៉ុង ឫទ្ធី មានប្រាក់ខ្ទង់លានដុល្លារ បែរទៅដេកផ្ទះសំណាក់ ៥ដុល្លារ ក្នុង១យប់ ពេលទៅបុណ្យសមុទ្រខេត្តកោះកុង
ចន្លោះមិនឃើញ
ឧកញ៉ា ម៉ុង ឫទ្ធី គេងផ្ទះសំណាក់តម្លៃត្រឹម ៥ដុល្លារមួយយប់ ក្រោយពីដើររកកន្លែងស្នាក់នៅគ្មាន នៅអំឡុងបុណ្យសមុទ្រឆ្នាំ ២០១៨នេះ។ នេះបើយោងតាមគណនីហ្វេសបុកផ្ទាល់របស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី។
ផ្អែកតាមសំណេររបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា "បុណ្យសមុទ្រខេត្តកោះកុងឆ្នាំ២០១៨មានភ្ញៀវមកច្រើនកុះករ ដើរស្វែងរកកន្លែងស្នាក់នៅគ្មានទេ សណ្ឋាគារផ្ទះសំណាក់ពេញទាំងអស់ ខ្ញុំរកបានផ្ទះសំណាក់ប្រាំដុល្លារមួយបន្ទប់"។
ដោយឃើញសំណេរនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក បានចូលផ្ដល់យោបល់ថា កោតសរសើរលោកពូ ដែលបានធ្វើខ្លួនយ៉ាងសាមញ្ញ ខ្លះថា ជាឧកញ៉ាមិនប្រកាន់វណ្ណៈ ហើយមានអ្នកប្រើប្រាស់មួយចំនួនដែលទំនងរស់នៅក្នុងខេត្តកោះកុង បានផ្ដល់ផ្ទះជូនលោកឧកញ៉ាស្នាក់នៅផងដែរ។
ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ឆ្នាំ២០១៨នេះ នឹងប្រារព្ធធ្វើនៅខេត្តកោះកុង ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី១៦ ខែធ្នូ។ ពិធីបុណ្យសមុទ្រ ៦លើកកន្លងមក គឺទី១ ប្រារព្ធធ្វើនៅខេត្តព្រះសីហនុ, លើទី២ ខេត្តកែប, លើកទី៣ ខេត្តកោះកុង, លើកទី៤ ខេត្តកំពត, លើកទី៥ ខេត្តព្រះសីហនុ និងលើកទី៦ នៅខេត្តកែប៕