ជិតដល់ថ្ងៃភ្ជាប់ពាក្យ នៅ ស៊ីនឿន ទម្លាយអត្តសញ្ញាណម្ចាស់ចិត្តគ្មានលាក់លៀម

  • 2018-12-17 05:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារាចម្រៀងរូបសង្ហារប្រចាំផលិតហង្សមាសលោកនៅ ស៊ី​នឿន ត្រលប់មក​ស្រុក​ខ្មែរ​​ក្រោយបញ្ចប់ការងារនៅឯប្រទេសកាណាដា កាលពីថ្ងៃទី៦ ខែ១២កន្លងមកនេះស្របពេលម្ចាស់ចិត្តមកខ្មែរក្នុងថ្ងៃតែមួយ ពិសេសប្រញាប់ត្រៀមខ្លួនទទួលអនាគតគូដណ្តឹងក្រោយប្រកាសថានឹងភ្ជាប់ពាក្យឆាប់ៗនាចុងខែ១២នេះនៅខ្មែរ។​វត្តមាន​គូស្នេហ៍​របស់លោក​ចុះមក​ស្រុក​ខ្មែរ​ភ្លាមៗ​​គឺដើម្បី​ភ្ជាប់ពាក្យ​ជាមួយ​លោក នៅ ស៊ី​នឿននាចុងឆ្នាំខាងមុខនេះដូចដែលតារាប្រុសរូបនេះពោលពាក្យបង្ហោះក្នុងបណ្តេញសង្គមថាមិនអាចរង់ចាំបានទៀតទេ ។

ដោយឡែកក្រោយពី​បញ្ចប់​ការសម្តែង​នៅ​កាណាដា​ភ្លាម នៅ ស៊ី​នឿន បាន​ត្រលប់មក​ស្រុក​ខ្មែរ​ជាមួយនឹងស្នាមញញឹមជោគជ័យទាំំងការងារ និងជីវិតឯកជន ។ ក្នុងនោះ​លោកបានបញ្ជាក់មកកាន់Sabay​​​​ ថា"ខ្ញុំ ត្រលប់មក​ស្រុក​ខ្មែរព្រោះការងារបានបញ្ចប់រួចរាល់​ហើយពួកយើងដល់ពេលកំណត់ត្រូវភ្ជាប់ពាក្យនៅថ្ងៃទី២៧ ខែ១២ នេះផង។គាត់ជាកូនកាត់ខ្មែរ​​រស់នៅ​សហរដ្ឋអាមេរិក​ពួកយើងស្គាល់គ្នា១ឆ្នាំជាងហើយគាត់ឈ្មោះ Dominique ​បើនិយាយពីអត្តចរិកគាត់ជាមនុស្សដែលរួសរាយរាក់ទាក់ ហើយមិនប្រកាន់ច្រើនគួរឲ្យស្រលាញ់ចំនុចពិសេសគឺពួកយើងមានចិត្តដូចគ្នា ខ្ញុំស្រលាញ់គាត់ខ្លាំងណាស់ហើយសម្រាប់ពេលគាត់មកជិត១សប្តាហ៍នេះ​គាត់ក៏បានរៀបចំធ្វើខួបកំណើតឲ្យខ្ញុំផង​ហើយយើងបាននាំគាត់តៅលំហែរ​តាម​តំបន់​ទេសចរណ៍​នានា​ជាច្រើន កន្លែងហើយខេត្តមុនគេដែលបានទៅគឺខេត្តសៀមរាប។

លោកបន្ថែមថា គ្មានអ្វីត្រូវលាក់លៀមទេ ព្រោះលោកនិងម្ចាស់ស្នេហ៍យ៉ាងស្រស់សោភារូបនេះពិតជាស្រលាញ់គ្នាហើយពួកយើងនឹងដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យតាមប្រពៃណីនៅថ្ងៃ២៧ខាងមុខនេះប្រាកដមែននៅឯគេហដ្ឋានរបស់ខ្ញុំនៅឯក្រុងតាខ្មៅ ពិសេសលោកសូមអញ្ចើញមិត្តភក្តិនឹងសិល្បករ និងទាំងអ្នកសារពត៌មានចូលរួមថ្ងៃភ្ជាប់លោកកុំខកខាន៕

ចង់ដឹងថាយ៉ាងណាមើលរូបភាពខាងក្រោម៖

សម្ភាសន៍ &​ ផ្តល់សិទ្ធរូបភាពដោយ៖ ​ លោក នៅ ស៊ីនឿន

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី