មកដឹង​ពី​តម្លៃរបស់ឈុត​ BLACKPINK ស្លៀកពេលបង្ហាញខ្លួននៅ SBS Gayo Daejeon

  • 2018-12-27 02:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ BLACKPINK នៅ​តែ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​គាំទ្រ​ ក្រោយ​ចូលរួម​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ SBS Gayo Daejun ឆ្នាំ ២០១៨ ដែល​ទើប​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ​ តាម​រយៈ​ម៉ូដ​សម្លៀក​បំពាក់​ដ៏​ទាន់​​សម័យ​ប្លែក​ភ្នែក​ ។

នៅ​ថ្ងៃ​ទី​ ២៥ ខែធ្នូ​ BLACKPINK បាន​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​នៃ​កម្មវិធី SBS Gayo Daejun Daejun នៅទីលាន Gocheok Sky Dome កន្លែង​ដែល​ស្រី​ស្អាត​ទាំង​ ៤​បង្ហាញ​រូបរាង​ស្លីម​ស្រឡូន​ជាមួយ​នឹង​ឈុត​កាលីប​ពិសេស​របស់​ម៉ាក​ Alexander McQueen's 2019 S/S។

ទៅ​ដឹង​ទាំង​អស់​គ្នា ឈុត​សម្លៀក​បំពាក់​ទាំង​នោះ​ស្រស់ស្អាត​យ៉ាង​ណា​ និង​ មាន​តម្លៃ​ប៉ុន្មាន​ខ្លះ?

១. ឈុត​របស់​ Rosé

រ៉ូប​នេះ​លម្អ​ទៅ​ដោយ​រូប​ផ្កា​ពណ៌​ក្រហម​តម្លៃ​ ៤,៤៤លានវ៉ុន (ប្រហែល ៣ ៩៤៦ដុល្លារ)​ អម​ជាមួយអាវកាក់​ស្បែក​ពណ៌​ខ្មៅ​មាន​តម្លៃ ៣,៧៦លានវ៉ុន (ប្រហែល​ ៣ ៣៤២ដុល្លារ)។

២.ឈុត​របស់​ Jisoo

ឈុត​របស់​ Jisoo ឯណេះ​វិញ​ក៏​ថ្លៃ​មិនធម្មតា​ដែរ ដោយ​ក្នុង​នោះ​រ៉ូប​រំភើយ​ផាយផាត់​ពណ៌​ក្រហម​របស់​នាង​មាន​តម្លៃ​ ៧,៧លានវ៉ុន (ប្រហែល​ ៦ ៨៤៤ដុល្លារ) និង​ អៀម​ស្បែក​រឹប​ចង្កេះ​ មាន​តម្លៃ ២,៤៣លានវ៉ុន (ប្រហែល​ ២ ១៦០ដុល្លារ)។

៣.ឈុត​របស់ Jennie

រ៉ូប​ពណ៌​ខ្មៅ​របស់​ Jennie មាន​តម្លៃ ៤,៩៥លានវ៉ុន (ប្រហែល​ ៤ ៤០៩ដុល្លារ) ព្រម​ជាមួយ​អៀម​ស្បែក​រឹប​ចង្កេះ​តម្លៃ​ ១,៧២លានវ៉ុន (ប្រហែល​ ២ ៤១៨ដុល្លារ)។

៤. ឈុត​របស់ Lisa

ចុង​ក្រោយ​គឺ Lisa វិញ​ ក៏​រឹត​តែ​គួរ​ឲ្យ​ស្រឡាញ់​ជាមួយ​នឹង​រ៉ូប​ពណ៌​ស ព្រម​ទាំង​អាវ​ស្បែក​ដែលមាន​តម្លៃ​ ៧,៨៥លានវ៉ុន (ប្រហែល​ ៦ ៩៧៨ដុល្លារ)។

សរុប​ជារួម​មក​ ឈុត​របស់​សមាជិក​ទាំង​ ៤​ នេះ​ វា​មាន​តម្លៃ​ដល់​ទៅ ៣៨លានវ៉ុន (ប្រហែល ៣៣ ៧៧៨ដុល្លារ)៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម