វត្តមានរថយន្តអគ្គិសនី Leapmotor B10 បើកបរបាន 600Km បានមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយក្នុងតម្លៃត្រឹមតែ $2x,xxx ដោយនាំមកនូវជម្រើសដ៏ឆ្លាតវៃសម្រាប់ទីផ្សារកម្ពុជា
- 2026-01-09 07:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តមានរថយន្តអគ្គិសនី Leapmotor B10 បើកបរបាន 600Km បានមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយក្នុងតម្លៃត្រឹមតែ $2x,xxx ដោយនាំមកនូវជម្រើសដ៏ឆ្លាតវៃសម្រាប់ទីផ្សារកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Leapmotor Kh បានណែនាំនិងបង្ហាញពីម៉ូឌែលថ្មីរបស់ខ្លួនគឺ Leapmotor B10 ដែលមានវត្តមាជាផ្លូវការមកកាន់ទីផ្សារកម្ពុជាហើយ ជាមួយជម្រើសកាន់តែពិសេសមួយទៀតក្នុងការពង្រីកម៉ាកយីហោរបស់ខ្លួននៅទូទាំងអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ។ រថយន្តនេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នកបើកបរច្រើនក្នុងទីក្រុងដោយសារការសន្សំសំចៃ និងមានភាពទាន់សម័យ ហើយរថយន្ត Leapmotor B10 បានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាដ៏ឆ្លាតវៃប្រភេទ Global Spec អមដោយការរចនាស៊ីវិល័យ និងមានដំណើរការខ្លាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យវាក្លាយជាជម្រើសកាន់តែទាក់ទាញសម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តអគ្គិសនីដ៏ឆ្លាតវៃបើកបរបែបអនាគតក្នុងតម្លៃសមរម្យត្រឹមតែ $27,990 ប៉ុណ្ណោះ។
ការរចនាដ៏ទំនើបអមជាមួយភាពទាក់ទាញនៃការបើកបរ៖ រថយន្តអគ្គិសនី Leapmotor B10 មានការរចនារូបរាងដ៏ទាក់ទាញ ស្ទីលបែបអនាគត និងមានភាពលេចធ្លោដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃភាពទាន់សម័យរបស់ម៉ាកយីហោ។ ផ្នែកខាងមុខបំពាក់ដោយភ្លើងចង្កៀងLEDដ៏ទាក់ទាញពេលបើកបរតាមដងផ្លូវ ជាប្រភេទដៃទ្វារលិបយ៉ាងស៊ីវិល័យ(Flush Door Handle) ហើយផ្នែកខាងក្រោយក៏បំពាក់ដោយភ្លើងចង្កៀងLEDមួយជួរ(Wing Star LED) ដែលជារចនាបទបែប Aerodynamic ផ្តល់ឱ្យរថយន្តអគ្គិសនី Leapmotor B10 កាន់តែមើលទៅស៊ីវិល័យនិងទាក់ទាញក្រសែភ្នែកពីមនុស្សជុំវិញខ្លួន។ ជាមួយគ្នានោះដែរ រថយន្ត Leapmotor B10 ក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការបើកបរ និងមានភាពសន្សំសំចៃសម្រាប់ការបើកបរប្រចាំថ្ងៃ និងធ្វើឱ្យវាម្ចាស់រថយន្តអាចទទួលបានផលចំណេះច្រើន ជាពិសេសការប្រើប្រាស់ក្នុងទីក្រុង។
ប្រព័ន្ធបច្ចេកវិទ្យាដ៏ឆ្លាតវៃត្រូវបានបំពាក់មកយ៉ាងស្តង់ដារសម្រាប់រថយន្ត Leapmotor B10៖ ចំណុចខ្លាំងនិងលេចធ្លោបំផុតសម្រាប់រថយន្ត Leapmotor B10 គឺមានតម្លៃត្រឹមតែជាង២ម៉ឺន ប៉ុន្តែបំពាក់នូវបច្ចេកវិទ្យាដ៏ឆ្លាតវៃនិងទំនើបជាច្រើនដូចរថយន្តថ្លៃៗ។ បច្ចេកវិទ្យាដ៏ឆ្លាតវៃទាំងនោះរួមមានដូចជា៖
អេក្រង់កម្សាន្តទំហំ 14.6 អ៊ីញ ប្រភេទ 2.5K HD
កុងទ័រប្រភេទឌីជីថល LCD ទំហំ 8.8 អ៊ីញ HD
ប្រព័ន្ធ Apple CarPlay និង Android Auto ដែលអាចភ្ផាប់ពីទូរស័ព្ទទៅកាន់រថយន្ត
ប្រព័ន្ធសោឆ្លាតវៃដោយប្រើកាតស្កេនពេលចេញចូលរថយន្ត “NFC Card”
មុខងារតភ្ជាប់ពីទូរស័ព្ទ smart phone ដើម្បីអាចមើល YouTube និង TikTok បាន
មុខងារភ្ជាប់អ៊ីនធ័ណេត Wifi ដែលអាចឱ្យអ្នកគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដោយដៃរបស់អ្នកផ្ទាល់
មុខងារបញ្ជាដោយសំឡេង (voice control) ដែលបង្កើនភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ពេលកំពុងបើកបរ
ដំណើរការបើកបរដែលប្រកបដោយប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៖ រថយន្ត Leapmotor B10 បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការគ្របគ្រងនិងផ្តល់ប្រសិទ្ធភាពនៃដំណើរការបើកបរកាន់តែរលូន និង ផ្តល់កម្លាំងខ្លាំងស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ ដែលសមស្របសម្រាប់ការបើកបរទាំងចរាចរណ៍ក្នុងទីក្រុង និងតាមបណ្តាខេត្ត ឬ តាមផ្លូវល្បឿនលឿន។ លក្ខណៈពិសេសដ៏សំខាន់របស់រថយន្ត Leapmotor B10 គឺមានសមត្ថភាពខ្ពស់ដោយបំពាក់នូវថ្មអាគុយទំហំ 67.1 kWh ដែលផលិតថាមពលបាន 218hp និងមានរយៈចម្ងាយបើកបររហូតដល់ 600Km CLTC។ ប្រព័ន្ធគ្របគ្រងថាមពលរបស់រថយន្តអាចធានាបាននូវតុល្យភាពនៃការបើកបរ និង ប្រសិទ្ធភាពនៃការស៊ីថាមពលអគ្គិសនីកាន់តែល្អ និងសន្សំសំចៃខ្ពស់ ដែលជួយឱ្យអ្នកបើកបរកាត់បន្ថយការចំណាយ និងទទួលបានបទពិសោធន៍បើកបរប្រកបដោយផាសុកភាព។
ប្រព័ន្ធសុវត្ថិភាព និងមុខងារជំនួយដល់អ្នកបើកបរ៖ ច្បាស់ណាស់ប្រ័ន្ធសុវត្ថិភាពគឺជាចំណុចសំខាន់របស់រថយន្ត Leapmotor B10 ដូច្នេះហើយរោងចក្រផលិតរថយន្តបានគិតគូរនិងយកចិត្តទុកដាក់លើការបំពាក់ប្រព័ន្ធសុវត្ថិភាពកាន់តែច្រើន រហូតទទួលបានចំណាត់ថ្នាក់ប្រព័ន្ធសុវត្ថិភាពកម្រិតផ្កាយ5 (5-Star) ពី Euro NCAP។ រថយន្ត Leapmotor B10 បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃជាច្រើនដូចជា ការរចនាគ្រោងដែកតួរថយន្តដ៏រឹងមាំ និងមានមុខងារជំនួយដល់អ្នកបើកបរជាច្រើនដូចជា៖
កាមេរ៉ា 360 និងសេនស័រជំនួយការផ្តល់សម្លេងពេលមានឧបសគ្គ
ពោងសុវត្ថិភាពចំនួន៧គ្រាប់
ប្រព័ន្ធ Child Presence Detection System
ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ Auto Emergency Braking
ប្រព័ន្ធព្រមានអំពីឧបសគ្គនៅខាងមុខ Forward Collision Warning
ប្រព័ន្ធគ្រប់គ្រងល្បឿនថេរ Adaptive Cruise Control
ប្រព័ន្ធជំនួយពេលចរាចរណ៍កកស្ទះ Traffic Jam Assist
ប្រព័ន្ធជំនួយពេលបើកបរខុសគន្លងផ្លូវ និងការព្រមានការចាកចេញពីគន្លងផ្លូវ Lane Keep Assist & Lane Departure Warning
ប្រព័ន្ធ Blind Spot Detection
ប្រព័ន្ធផ្តល់ដំណឹង Cross-Traffic Alert
មុខងារជំនួយការទាំងអស់នេះគឺជាប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃដែលជួយសម្រួលដល់ការបើកបររបស់អ្នក និងបង្កើនសុវត្ថិភាពខ្ពស់សម្រាប់អ្នកបើកបរនិងអ្នករួមដំណើរទាំងអស់។
កាន់តែទំនើបសម្រាប់ផ្នែកខាងក្នុងរថយន្តដែលរចនាកម្រិតខ្ពស់ប្រកបដោយផាសុកភាព និងធំទូលាយ៖ ផ្នែកខាងក្នុងនៃរថយន្ត Leapmotor B10 ផ្តល់ជូននូវរចនាបទយ៉ាងល្អ អមជាមួយពូកស្បែកទន់ៗមានគុណភាពខ្ពស់ មានភ្លើង Ambient Light 64 ពណ៌ព័ទ្ធជុំវិញផ្នែកខាងក្នុងរថយន្ត និងមានភាពធំទំហំធំទូលាយប្រកបដោយផាសុកភាព។ សម្រាប់កៅអីជួរទី២អាចបត់បែនឱ្យរាបស្មើរបានដើម្បីបង្កើនទំហំឃ្លុបក្រោយពេលដឹកសម្ភារៈផ្សេងៗ។ សរុបមក ទាំងអ្នកបើកបរ និងអ្នកដំណើរនឹងទទួលបានការធ្វើដំណើរបែបសម្រាកលំហែ និងរីករាយបំផុត មិនថាការបើកបរជាលក្ខណៈគូរស្នេហ៍ ឬ សមាជិកគ្រួសារច្រើននោះទេ។
រថយន្តអគ្គិសនី Leapmotor B10 បានក្លាយជាជម្រើសកាន់តែឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដែលនេះគឺជាការពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅប្រទេសកម្ពុជា ដោយផ្តល់នូវរថយន្តបែបអនាគតដ៏ឆ្លាតវៃក្នុងតម្លៃសមរម្យបំផុត។ ការរួមបញ្ចូលគ្នារវាងការរចនាយ៉ាងទាន់សម័យ និងមានលក្ខណៈពិសេសដ៏ឆ្លាតវៃ មានប្រព័ន្ធសុវត្ថិភាពខ្ពស់ បានធ្វើឱ្យរថយន្ត Leapmotor B10 ក្លាយជាដំណោះស្រាយមធ្យោបាយធ្វើដំណើរកាន់តែឆ្លាតវៃសម្រាប់អ្នកបើកបរនៅកម្ពុជា។ ខណៈដែលទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជាបន្តរីកចម្រើន រថយន្ត Leapmotor ក៏កាន់តែលេចធ្លោជាមួយជម្រើសថ្មីដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តដែលមានការច្នៃប្រឌិត មានបច្ចេកវិទ្យាទំនើប និងមានការសន្សំសំចៃខ្ពស់ក្នុងតម្លៃសមរម្យ។