ញាក់សាច់! ត្រឹមថ្ងៃទី ១ នៃការថតភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ផលិតកម្ម LD Entertainment ចាយអស់ជាង ២ ម៉ឺនដុល្លារ
- 2026-01-09 04:22:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! ត្រឹមថ្ងៃទី ១ នៃការថតភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ផលិតកម្ម LD Entertainment ចាយអស់ជាង ២ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ផលិតកម្ម LD Entertainment បានធ្វើពិធីបើកកាំមេរ៉ាថតរឿង «សោកនាដកម្មភ្នំខ្មោច» ដែលជាកុនប្រវត្តិសាស្រ្តខ្នាតធំ និង ត្រៀមចំណាយថវិកាច្រើនក្នុងការថតភាពយន្តមួយនេះ។
ជាក់ស្តែងត្រឹមថ្ងៃទី ១ នៃការថតភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ផលិតកម្ម LD Entertainment បានចំណាយអស់ខ្ទង់ជាង ២ ម៉ឺនដុល្លារអាមេរិក។ នេះជាការចំណាយដ៏ច្រើន ត្បិតដំណើរការនៃការថតកុនខ្នាតធំមួយនេះ ទើបថ្ងៃទី ១ សោះ ប៉ុន្តែការចំណាយដល់ខ្ទង់ម៉ីនដុល្លារ បាត់ទៅហើយ។ គេនៅមិនទាន់ដឹងថា ភាពយន្តដែលជារឿងរ៉ាវប្រវត្តិសាស្រ្តពិតរបស់ខ្មែរមួយនេះ នឹងចំណាយពេលប៉ុន្មានដើម្បីបញ្ចប់ការថតចប់សាច់រឿងទាំងមូលនោះទេ។ យ៉ាងណាមិញ ការប៉ាន់ស្មាន ក្នុងការចំណាយទាំងស្រុង ក្នុងការផលិតកុនមួយនេះ ផលិតកម្ម LD Entertainment នឹងត្រូវចំណាយច្រើន ខ្ទង់រាប់សែនដុល្លារឯណោះ។
គួរឱ្យដឹងថារឿង «សោកនាដកម្មភ្នំខ្មោច» ជាស្នាដៃដឹកនាំផលិតដោយ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment ដែលលោកជាមនុស្សម្នាក់ដែលបានចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរ ដោយខិតខំកសាងស្នាដៃជាង ១៥ ឆ្នាំ ក្នុងវិស័យមួយនេះ។ លោកមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីធ្វើយ៉ាងណាឱ្យកុនខ្មែរ អាចនាំចេញទៅចាក់ផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីលើកមុខលើកមាត់វិស័យភាពយន្តរបស់ខ្មែរយើង៕